៤វិធី ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំរបស់​កូនៗ​​ឲ្យសុខភាព​ល្អ ប្រាជ្ញាវៀងវៃ

អាច​សាក ៤វិធី (មើល​រូប​ខាង​ស្ដាំ) ដើម្បី​ជួយ​កូនៗ​ឲ្យ​មាន​ប្រព័ន្ធភាពស៊ាំ​រឹងមាំ​ល្អ

ប្រាប់តាមត្រង់! អូនៗឧស្សាហ៍ផ្តាសាយមែនអត់? តែងហៀរសំបោរទៀតត្រូវទេ? ឬមួយឧស្សាហ៍ឈឺពោះ? បើបែបនេះ គឺដោយសារប្រព័ន្ធភាពស៊ាំអូនៗមិនទាន់រឹងមាំ​ប៉ុន្តែប៉ាម៉ាក់អាចដោះស្រាយបញ្ហាទាំងនេះបាន ដោយជួយពង្រឹងប្រព័ន្ធភាពស៊ាំអូនៗតាមជំហានខាងក្រោមនេះ៖

១- ជំហានទី១៖ ឲ្យអូនៗញ៉ាំតែអាហារល្អៗ

ដឹងអត់? បើក្នុងរបបអាហារកូនយើងមានលាយឡំជាមួយសារធាតុរក្សាគុណភាព និងជាតិស្ករច្រើន នោះប្រព័ន្ធភាពស៊ាំអូនៗ ក៏រងផលប៉ះពាល់ដូចគ្នា។ កម្រិតបរិមាណអាហារមិនល្អក្នុងរបបអាហារអូនៗ និងបន្ថែមអាហារមានតុល្យភាព ពិសេសបន្លែ ផ្លែឈើ ត្រី សាច់ អាចជួយអូនៗមានសុខភាពល្អ ក្លាយជាក្មេងឆ្លាត និងសប្បាយរីករាយបាន។

២- ជំហានទី២៖ បង្រៀនអូនឲ្យចេះគ្រប់គ្រងអារម្មណ៍

ប៉ាម៉ាក់ដឹងអត់ ក្មេងតូចៗ ក៏មានប្រតិកម្ម ស្ត្រេស ដូចជាក្មេងជំទង់ដែរ ហើយជាការឆ្លើយតប និងធ្វើឲ្យអ័រម៉ូនករទីសុល និងអ័រម៉ូនអាដ្រេណាលីនក្នុងខ្លួនអូនៗកើនឡើង ជាហេតុនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដូចយើងដឹងស្រាប់ហើយ ក្មេងៗចូលចិត្តលេងណាស់ រត់ លោត រាំច្រៀង គ្រប់ពេលវេលា ហេតុនេះបើចង់ឲ្យប្រព័ន្ធភាពស៊ាំអូនៗល្អ ប៉ាម៉ាក់ត្រូវប្រាកដថា ពួកគេ​បានសម្រាក និងគេងគ្រប់គ្រាន់ ព្រោះបើអូនៗសម្រាក ប្រព័ន្ធភាពស៊ាំរបស់គេក៏បានសម្រាកដូចគ្នា។

៣- ជំហានទី៣៖ បន្ថែមសារធាតុ Prebiotics ជាជំនួយ

នៅក្នុងពោះវៀនយើង មានផ្ទុកបាក់តេរីល្អ ដែលមាននាទីជួយដល់មុខងារប្រព័ន្ធភាពស៊ាំដំណើរការបានប្រសើរ។ ចុះមានដឹងថា ធ្វើម៉េចដើម្បីរក្សាតុល្យភាពពពួកបាក់តេរីល្អៗនៅក្នុងពោះវៀនអូនៗបានអត់? ងាយៗទេ ដោយប៉ាម៉ាក់ គ្រាន់តែបន្ថែម ដូចជាបន្លែ ផ្លែឈើ មានចេក ពពួកផ្លែប៊ើរី គ្រាប់ធញ្ញជាតិ ល្ពៅ ស្ពៃពួយឡេង ចូលទៅក្នុងរបបអាហារអូនៗទៅជាការស្រេច ព្រោះពពួកបន្លែ ផ្លែឈើទាំងនេះ ជាប្រព័ន្ធចម្បងនៃ Prebiotics ដែល​ជា​ពពួក​ប៉ាក់​តេរីល្អ។

៤- ជំហានទី៤៖ ថ្នាំបំប៉ន

ថ្នាំបំប៉នសាមញ្ញបំផុត និងល្អបំផុតសម្រាប់ក្មេង គឺវីតាមីន D និងជាតិស័ង្កសី។ ពេលអូនៗឈានដល់អាយុ ២-៣ ឆ្នាំ ប៉ាម៉ាក់ អាចចាប់ផ្តើម ញ៉ាំត្រីសាល់ម៉ុន និងយ៉ាអួរ ចូលក្នុងរបបអាហារកូនៗបាន​ ដើម្បីឲ្យរាងកាយអូនៗស្រូបយកវីតាមីន D បានល្អ។ ចំពោះជាតិស័ង្កសី ប៉ាម៉ាក់អាចរក្សាបានពីពពួកសាច់គោ សាច់ជ្រូក ឬអាហារសម្រន់ដូចជាគ្រាប់អាល់ម៉ុន ក៏សម្បូរដែរ។

ចង់ស្វែងយល់ពីប្រព័ន្ធភាពស៊ាំកូនយើងកាន់តែច្រើនជាងនេះដែរអត់? បើចង់ អាចចុះឈ្មោះជាមួយកម្មវិធី AptaAdvantage ដើម្បីទទួលបាន៖

- ការប្រឹក្សាយោបល់ជាមួយអ្នកឯកទេសរបបអាហារ និងទទួលបានព័ត៌មានថ្មីៗ ជាការអភិវឌ្ឍន៍ និងតម្រូវការរបបអាហារក្មេង។

- ទទួលបានថ្នាំបំប៉ន Aptamil Toddler/Junior Gold+ Growing Up Formula ទម្ងន់ ៩០០ក្រាម ដោយឥតគិតថ្លៃ។

មានចំណាប់អារម្មណ៍ ប៉ាម៉ាក់អាចចាប់ផ្តើមជាមួយ AptaAdvantage ពេលនេះ ដោយចុះឈ្មោះតាម ទីនេះ។ ​ការ​ផ្ដល់ជូននេះ រហូត​អស់ពីស្តុក!

លក្ខខណ្ឌ នានា​ត្រូវ​បាន​អនុវត្តន៍។ 

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x