លក្ខខណ្ឌ
សូមអានលក្ខខណ្ឌទាំងនេះ (ខ “លក្ខខណ្ឌ”) ដោយយកចិត្តទុកដាក់ ដោយសារវាជាការព្រមព្រៀងស្របច្បាប់រវាងអ្នកប្រើប្រាស់គេហទំព័រ (លោកអ្នក ត្រូវចាត់ទុកជា “អ្នកប្រើប្រាស់”) និងក្រុមហ៊ុន​ Danone Specialized Nutrition (Cambodia) Co., Ltd.​ ("Danone Specialized Nutrition (Cambodia)" ​ដែលរាប់បញ្ចូលរាល់បុគ្គលិករបស់សម្ព័ននៃក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd. មិនថាក្រុមហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខាក្រុមហ៊ុន។ ផ្អែកលើខលក្ខខណ្ឌ “យើង” និង "របស់យើង" ​សំដៅលើក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ប្រសិនបើលោកអ្នកបន្តប្រើប្រាស់គេហទំព័រនេះ (ខ “បញ្ចប់”) មានន័យ​ថា​លោក​អ្នកបានយល់ព្រមចំពោះលក្ខខណ្ឌទាំងអស់ រួមទាំងក្រមប្រតិបត្តិតាមច្បាប់ (ដូចមានចែងខាងក្រោម) និងគោលការណ៍​សម្ងាត់ផ្ទាល់ខ្លួនដែលស្ថិតក្រោមលក្ខខណ្ឌទាំងនេះ។ ប្រសិនបើលោក​អ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌទាំងនេះ អ្នកមិនអាចចូល ឬមើលគេហទំព័រនេះបាន​ឡើយ។
គោល​ការណ៍ទូទៅ
  1. គេហទំព័រនេះ ដំណើរការដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ក្នុងគោលបំណងផ្ដល់នូវព័ត៌មាន និងទំនាក់ទំនងផ្សេងៗ។ អ្នកអាចមើលគេហទំព័រនេះដោយសេរី។
  2. ព័ត៌មាននៅលើគេហទំព័រនេះ ត្រឹមត្រូវតាមច្បាប់-បញ្ញត្តិកម្ពុជា និងត្រូវបានសម្រង់​/គោលបំណងសម្រាប់ការប្រើប្រាស់ចំពោះអ្នកដែលរស់នៅប្រទេសកម្ពុជាប៉ុណ្ណោះ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ណែនាំថា ព័ត៌មាននៅលើគេហទំព័រនេះ មិនពាក់ព័ន្ធ ឬសមស្របសម្រាប់ការប្រើប្រាស់នៅទីណាផ្សេង ក្រៅពីប្រទេសកម្ពុជាទេ។
  3. គេហទំព័រនេះ មានកន្លែងផ្ដល់ព័ត៌មានអំពីម្សៅទឹកដោះគោរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ប្រសិនបើអ្នកចុចមើលព័ត៌មាននេះ នោះអ្នកយល់ព្រមថា ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ផ្ដល់ព័ត៌មាននេះ ដោយសារតែអ្នកចង់ដឹងប៉ុណ្ណោះ។
  4. នៅពេលចុះឈ្មោះរួច អ្នកត្រូវចាំឈ្មោះប្រើប្រាស់ និងលេខសម្ងាត់។ អ្នកត្រូវរក្សាទុកឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ដោយសុវត្ថិភាព និងមិនប្រាប់អ្នកណាឲ្យដឹងឡើយ។ អ្នកត្រូវទទួលខុសត្រូវចំពោះរាល់សកម្មភាពណាដែលកើតឡើងលើឈ្មោះប្រើប្រាស់ និងលេខសម្ងាត់របស់អ្នក។ អ្នកត្រូវជូនដំណឹងមកយើង ក្នុងករណីលោក​អ្នក​ដឹង​ថា មានការប្រើប្រាស់គណនី (ឈ្មោះ និងលេខសម្ងាត់) របស់អ្នកដោយពុំមានការអនុញ្ញាត ឬមានការរំលោភបំពានផ្នែកសុវត្ថិភាពណាមួយ។ យើងមានសិទ្ធិស្នើឲ្យប្រើប្រាស់កែតម្រូវឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ បើចាំបាច់សម្រាប់សុវត្ថិភាព។
  5. គណនីទាំងអស់ត្រូវចុះឈ្មោះដោយប្រើអ៊ីមែលផ្ទាល់ខ្លួនមានសុពលភាព ដែលប្រើជាប្រចាំ ដើម្បីឲ្យអ្នកអាចទទួលបានការជូនដំណឹងតាមអ៊ីមែល។ គណនីដែលចុះឈ្មោះដោយប្រើអ៊ីមែលអ្នកផ្សេង ឬអ៊ីមែលបណ្ដោះអាសន្ន អាចត្រូវបិទដោយពុំមានការជូនដំណឹងជាមុនឡើយ។ យើងរក្សាសិទ្ធិបិទគណនី ប្រសិនបើអ្នកត្រូវបានរកឃើញថាប្រើប្រាស់ IP (Internet Protocol address) ក្នុងចេតនាលាក់បាំងការប្រើប្រាស់គណនីរបស់ Danone Specialized Nutrition (Cambodia) ឬប្រសិនបើអ្នកប្រើប្រាស់មិនមែនជាជនជាតិខ្មែរ បន្លំជាអ្នកប្រើប្រាស់នៅកម្ពុជា ឬជ្រៀតចូលក្នុងសេវាកម្មណាមួយរបស់យើង។
  6. អ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង ពេលប្រើប្រាស់គេហទំព័រនេះ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និង/ឬ សាខាក្រុមហ៊ុនរបស់ខ្លួន មិនបញ្ចេញទស្សនៈចំពោះភាពសមរម្យ ភាពត្រឹមត្រូវ ភាពសមហេតុសមផល ភាពពេញលេញនៃព័ត៌មាន និងរូបភាពនៅលើគេហទំព័រ ក្នុងចេតនាណាមួយឡើយ និងមិនទទួលខុសត្រូវចំពោះកំហុស ឬការលុបផ្នែកណាមួយក្នុងព័ត៌មាន ដោយផ្ទាល់ ឬមិនផ្ទាល់ នៅលើគេហទំព័រឡើយ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងភាគីពាក់ព័ន្ធក្នុងការបង្កើត ចេញផ្សាយ ឬប្រតិបត្តិលើគេហទំព័រនេះ មិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ដោយផ្ទាល់ ដោយយថាហេតុ ដោយសារមិនផ្ទាល់ ឬសងជំងឺចិត្ត មិនថាតាមកិច្ចសន្យា ការធ្វេសប្រហែស ឬកំហុសស៊ីវិល ចំពោះការចូលមើល ឬប្រើប្រាស់គេហទំព័រ និងព័ត៌មានលើគេហទំព័រ រួមទាំងគេហទំព័រភាគីទីបី (ដូចចែងខាងក្រោម)។ នេះរួមបញ្ចូលការខូចខាតចំពោះ ឬមេរោគដែលអាចប៉ះពាល់ដល់ហាតវែរកុំព្យូទ័រ និង/ឬ គ្រឿងអេឡិចត្រូនិកឡើយ។ ប្រសិនបើមានបណ្ដឹងបរិហារកេរ្តិ៍ រំលោភការណ៍សម្ងាត់ និងកម្មសិទ្ធិបញ្ញា ឬផ្សេងពីនេះ អ្នកយល់ព្រមទទួលខុសត្រូវផ្ដល់​សំណងដល់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ រាល់ព័ត៌មានទាំងអស់នៅលើគេហទំព័រនេះ អ្នកអាចចូលមើលជាប្រចាំ ដោយព័ត៌មាននោះមិនត្រូវបានធានាថាត្រឹមត្រូវ ប៉ុន្តែគោរពតាមច្បាប់ ច្បាប់ពាណិជ្ជកម្ម និងមិនមានចេតនារំលោភបំពាន។
  7. រក្សាសិទ្ធិ៖ គេហទំព័រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ អ្នកប្រើប្រាស់អាចដោនឡូតព័ត៌មានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធពាណិជ្ជកម្ម ដោយហេតុថាសិទ្ធិចម្លង និងលិខិតកម្មសិទ្ធិទាំងអស់ ត្រូវបានការពារ។ ការចម្លង ចែកចាយ បង្ហោះ បោះពុម្ពផ្សាយ​ ការផ្ញើ ឬការកែប្រែផ្នែកណាមួយនៃគេហទំព័រនេះជាសាធារណៈ ឬ​ក្រោមរូបភាព​ពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាត ដោយមិន​មានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ នៅពេលអ្នកផ្ញើ ឬបង្ហោះព័ត៌មាននៅលើគេហទំព័រនេះ អ្នកបានផ្ដល់សិទ្ធិក្រោមភាពជាម្ចាស់កម្មសិទ្ធិ និងកម្មសិទ្ធិបញ្ញារបស់អ្នក ដល់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ក្នុងការប្រើប្រាស់ ផលិតឡើងវិញ កែប្រែ កែសម្រួល បោះពុម្ពផ្សាយ​ បកប្រែ យកពី ឬបង្ហាញ ឬចែកចាយព័ត៌មាននោះទូទាំងពិភពលោកតាមរយៈគេហទំព័រនេះ ឬតាមមធ្យោបាយណាដែលពុំមានកាតព្វកិច្ចចំពោះគណនីរបស់អ្នក។ អ្នកយល់ព្រមថា អ្នកទទួលខុសត្រូវលើព័ត៌មានដែលបង្ហោះលើគេហទំព័រនេះ។ មានន័យថា អ្នក (និង មិនមែនយើង) តែម្នាក់ឯងគត់ ទទួលខុសលើព័ត៌មានដែលបង្ហាញ រួមទាំងភាពស្របច្បាប់ ភាពអាចទុកចិត្តបាន ភាពសមរម្យ និងធានាថា វាមិនរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា​ ឬរំលោភលើសេចក្ដីទុកចិត្តរបស់នរណាម្នាក់។
  8. រាល់ពាណិជ្ជសញ្ញា ឡូហ្គោ សញ្ញាអក្សរ ឬសេវាកម្ម (ទាំងអស់ហៅថា “ពាណិជ្ជសញ្ញា”) ដែលមានលើគេហទំព័រនេះ ទោះចុះបញ្ជី ឬមិនចុះបញ្ជីក៏ដោយ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ពុំមានអ្វីលើគេហទំព័រ ត្រូវបានបញ្ជាក់ថាផ្ដល់សិទ្ធិលើការប្រើពាណិជ្ជសញ្ញាស្រដៀង ឬបង្កើតថ្មីឡើងវិញ ឬក្រៅពីនេះ ដោយពុំមានយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ ការប្រើប្រាស់ពាណិជ្ជសញ្ញា និងព័ត៌មានលើគេហទំព័រនេះ លើកលែងមានចែងក្នុងខលក្ខខណ្ឌ ត្រូវបានហាមប្រាមដាច់ខាត។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) នឹងការពារកម្មសិទ្ធិបញ្ញារបស់យើងលើពាណិជ្ជសញ្ញាទាំងអស់ គេហទំព័រនេះ និងព័ត៌មានលើគេហទំព័រនេះ ក្នុងវិសាលភាពធំដែលអាចធ្វើទៅបាន ក្នុងនោះរួមទាំងការដាក់ទោសព្រហ្មទណ្ឌ។
  9. ព័ត៌មាន ដំបូន្មាន ការឲ្យយោបល់ លិខិត សារ ការបញ្ចេញយោបល់ ការបង្ហោះ អត្ថបទ ក្រាហ្វិក សូហ្វវែរ តន្ត្រី សំឡេង រូបភាព វីដេអូ ទិន្នន័យ គំរូ និងផ្សេងៗ (ទាំងអស់ហៅថា “មាតិកា”) អាចមាននៅលើគេហទំព័រនេះ។ ព័ត៌មានខ្លះ ផ្ដល់ដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងខ្លះទៀត ផ្ដល់ដោយអ្នកប្រើប្រាស់ ដូចជា យោបល់ និងទស្សនៈរបស់អ្នកប្រើប្រាស់តាមរយៈសំណួរ-ចម្លើយ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ខិតខំប្រឹងប្រែងធានាថា ព័ត៌មានដែលយើងដាក់ និងផ្ដល់លើគេហទំព័រ ត្រឹមត្រូវ ទូលំទូលាយ និងថ្មីចុងក្រោយ ប៉ុន្តែយើងមិនអាចធានា ឬទទួលខុសត្រូវលើភាពត្រឹមត្រូវ សេចក្ដីទៀងត្រង់ គុណភាព ភាពល្អឥតខ្ចោះ និងភាពថ្មីចុងក្រោយរបស់ព័ត៌មាន ឬព័ត៌មានផ្ដល់ដោយយើង ឬអ្នកប្រើប្រាស់នោះ ល្អចំពោះអ្នកឡើយ។ ដើម្បីប្រាកដថា អ្នកទាំងអស់អាចទាញយកប្រយោជន៍ពីគេហទំព័រនេះ សូមអាន និងគោរពតាមក្រមប្រតិបត្តិ (ដូចចែងខាងក្រោម)។
  10. រូបភាពមនុស្ស ឬទីកន្លែងដែលបង្ហាញលើគេហទំព័រ ជាកម្មសិទ្ធិ ឬត្រូវបានប្រើប្រាស់ដោយមានការអនុញ្ញាត ដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ការប្រើប្រាស់រូបភាពទាំងនោះ ត្រូវបានហាមប្រាម លើកលែងមានការអនុញ្ញាតដោយឡែកក្នុងខលក្ខខណ្ឌ ឬនៅលើគេហទំព័រនេះ។ ការប្រើប្រាស់រូបភាពដោយពុំមានការអនុញ្ញាត អាចរំលោភច្បាប់កម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា និង/ឬ ច្បាប់សាធារណៈ និងច្បាប់បញ្ញត្តិទំនាក់ទំនង។
  11. ប្រសិនបើអ្នកចង់រាយការណ៍សកម្មភាពខុសច្បាប់លើព័ត៌មានដែលបង្ហោះដោយអ្នកប្រើប្រាស់ដទៃ ឬលើគេហទំព័រ អ្នកអាចរាយការណ៍មកយើង ដោយប្រើតំណភ្ជាប់ “រាយការណ៍ការរំលោភបំពាន” នៅលើទំព័រដែលមានព័ត៌មានផ្ដល់ដោយអ្នកប្រើប្រាស់ទៅកាន់អ្នកប្រើប្រាស់។
  12. ព័ត៌មានដែលបង្ហោះលើគេហទំព័រនេះ ឬផ្ដល់ដោយបុគ្គលិកបម្រើអតិថិជន របស់យើង គឺក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងអ្នកប្រើប្រាស់ មិនបានផ្ដល់ជាដំបូន្មានពេទ្យ ការពិគ្រោះរបស់ពេទ្យ សេវាកម្មច្បាប់ ឬសេវាកម្មវិជ្ជាជីវៈផ្សេងៗឡើយ។ ព័ត៌មាននៅលើគេហទំព័រ ឬផ្ដល់ដោយបុគ្គលិកបម្រើអតិថិជន របស់យើង គឺដើម្បីផ្ដល់ជាព័ត៌មានប៉ុណ្ណោះ និងមិនមែនជាដំបូន្មានពេទ្យ ឬថែទាំសុខភាព ឬជាដំបូន្មានរបស់អ្នកជំនាញសុខាភិបាលឡើយ ពាក់ព័ន្ធនឹងកាលៈទេសជាក់លាក់ ឬសំណួរអំពីស្ថានភាពសុខភាព ឬបញ្ហាច្បាប់។ សូមពិគ្រោះជាមួយពេទ្យប្រចាំគ្រួសារ ពេទ្យកុមារ ឬបុគ្គលិកសុខាភិបាលអំពីស្ថានភាពសុខភាព មុនចាប់ផ្ដើមទទួលការព្យាបាល។
  13. ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកស្ម័គ្រចិត្តផ្ដល់ឲ្យក្រុមហ៊ុន Danone Specialized Nutrition (Cambodia) តាមរយៈគេហទំព័រ ដូចជា ព័ត៌មានបំពេញពេលចុះឈ្មោះ និងសំណើគំរូផ្សេងៗ អាចត្រូវក្រុមហ៊ុន Danone Specialized Nutrition (Cambodia) យកប្រើប្រាស់ ក្រោមគោលការណ៍រក្សាការសម្ងាត់របស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) (គោលការណ៍រក្សាការសម្ងាត់)។ ព័ត៌មាននោះ អាចត្រូវប្រើប្រាស់សម្រាប់បញ្ចូលព័ត៌មានក្នុងគេហទំព័រ និងតម្រូវការរបស់​អតិថិជនយើង។ តាមរយៈការផ្ដល់ព័ត៌មានដូចបានកំណត់ មានន័យថា អ្នកយល់ព្រមឲ្យក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមការរៀបរាប់ខាងលើ និងការកំណត់នៅក្នុងគោលការណ៍រក្សាការសម្ងាត់របស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។
  14. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ណែនាំមិនឲ្យអ្នកបង្ហាញព័ត៌មានផ្ទាល់ខ្លួនអំពីខ្លួនអ្នកផ្ទាល់ ឬអ្នកដទៃ (ដូចជា លេខទូរស័ព្ទ អាសយដ្ឋានទាក់ទង អាសយដ្ឋានរស់នៅ អ៊ីមែល ឬព័ត៌មានដែលអាចកំណត់ពីអ្នក) នៅក្នុងសហគមន៍របស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនទទួលខុសត្រូវលើកាលៈទេសៈ ឬផលវិបាកណាមួយកើតឡើងដោយសារការបង្ហាញព័ត៌មានផ្ទាល់ខ្លួនដោយខ្លួនអ្នកឡើយ។ ស្របពេលដែលក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ចាត់វិធានការសមស្របទាំងអស់ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនអ្នក ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនអាចធានាថា រាល់ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមអ៊ីនធឺណិត មានសុវត្ថិភាព ១០០% ឡើយ ហើយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធិមិនទទួលខុសត្រូវលើការបាត់បង់ ប្រសិនបើមានការលួច ជ្រៀតចូល បាត់បង់ ឬខូចខាតព័ត៌មានផ្ទាល់ខ្លួន ដោយចៃដន្យ ឬក្រៅពីនេះ។
  15. គេហទំព័រនេះ អាចមានតំណភ្ជាប់ទៅគេហទំព័រភាគីទីបីផ្សេងៗ (ខ “គេហទំព័រភាគីទីបី”)។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនទទួលខុសត្រូវលើព័ត៌មាន និងភាពជឿទុកចិត្តបានរបស់គេហទំព័រភាគីទីបីឡើយ។ តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី មិនចាត់ទុកជាការយល់ព្រមរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ អ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯងលើការចុចចូលគេហទំព័រភាគីទីបីតាមតំណភ្ជាប់។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ណែនាំឲ្យអ្នកប្រុងប្រយ័ត្ន នៅពេលចាកចេញពីគេហទំព័ររបស់យើង និងអានលក្ខខណ្ឌលើគេហទំព័រភាគីទីបី។ លក្ខខណ្ឌទាំងនេះ អនុវត្តចំពោះព័ត៌មានរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) នៅលើគេហទំព័រនេះប៉ុណ្ណោះ។ ការដាក់តំណភ្ជាប់មកកាន់គេហទំព័រនេះ ទោះក្នុងមធ្យោបាយណាក៏ដោយ មិនត្រូវបានអនុញ្ញាត លើកលែងមានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។
  16. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនអះអាងធានាថា គេហទំព័រនេះ ឬគេហទំព័រភាគីទីបីមានតំណភ្ជាប់មកយើងដែលអាចចូលមើលបានជាប្រចាំនោះ មានបញ្ហារអាក់រអួល ឬមិនមានកំហុសនោះទេ។
  17. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធិកែប្រែ ឬលុបព័ត៌មានចេញពីគេហទំព័រគ្រប់ពេល ដោយមិនចាំបាច់ជូនដំណឹងជាមុន។ ព័ត៌មានបង្ហោះលើគេហទំព័រនេះ អាចមានកំហុសអក្ខរាវិរុទ្ធ ឬកំហុសបច្ចេកទេស។ ព័ត៌មាននោះ អាចត្រូវធ្វើកំណែប្រែគ្រប់ពេល។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) អាចកែលម្អ និង/ឬកែប្រែផលិតផលដូចបានរៀបរាប់នៅទីនេះ គ្រប់ពេលទាំងអស់។
  18. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) អាចកែប្រែលក្ខខណ្ឌទាំងនេះគ្រប់ពេល តាមរយៈការធ្វើកំណែប្រែគេហទំព័រ។ អ្នកត្រូវគោរពតាមការកែប្រែនេះ ដូច្នេះត្រូវចូលគេហទំព័រជាប្រចាំដើម្បីដឹងពីលក្ខខណ្ឌថ្មីចុងក្រោយបំផុត។
  19. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធិក្នុងការកម្រិត ឬកំណត់ការចូលគេហទំព័ររបស់បុគ្គលជាក់លាក់មួយចំនួន ឬបិទមិនឲ្យអ៊ីនធឺណិតជាក់លាក់មួយចំនួនបើកគេហទំព័រនេះបាន គ្រប់ពេល ដោយមិនចាំបាច់ផ្ដល់ហេតុផល។
  20. លក្ខខណ្ឌទាំងនេះ ស្ថិតក្រោម និងបកស្រាយដោយអនុលោមតាមច្បាប់កម្ពុជា ហើយវិវាទទាំងអស់ត្រូវទុកឲ្យដែនសមត្ថកិច្ចតុលាកាកម្ពុជាដោះស្រាយ។
សន្ទនាតាមប្រអប់សារ Facebook & ផ្នែកបម្រើអតិថិជន
  1. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងសាខាក្រុមហ៊ុនរបស់ខ្លួន មិនទទួលខុសត្រូវលើការខូចខាតដោយផ្ទាល់ ដោយយថាហេតុ ដោយសារមិនផ្ទាល់ ឬសងជំងឺចិត្ត ដែលកើតឡើងដោយសារការផ្ដល់ដំបូន្មាននៅក្នុងសន្ទនាតាមប្រអប់សារ​ Facebook ឬនៅក្នុងការចែករំលែកចំណេះដឹងរបស់សហគមន៍ឡើយ។ សម្រាប់ដំបូន្មានពេទ្យជាក់លាក់ទាំងអស់ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកផ្ទាល់ ឬអ្នកប្រឹក្សាផ្នែកសុខភាព។
  2. ការសន្ទនាទាំងអស់ ត្រូវបានរក្សាទុកដោយសុត្ថិភាព និងរក្សាការសម្ងាត់រវាង “អ្នកហៅទូរស័ព្ទ” និងក្រុមហ៊ុន Danone Specialized Nutrition (Cambodia) លើកលែងមានការអនុញ្ញាពី “អ្នកហៅទូរស័ព្ទ”។
  3. មិនត្រូវផ្ញើសាររូបភាពខុសច្បាប់ គំរាមកំហែង បង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ អាសអាភាស ប្រមាថសាសនា ឬសាររូបភាពណាដែលបង្ក ឬជំរុញឲ្យមានអំពើដែលចាត់ជាបទល្មើសឧក្រិដ្ឋ ឬរំលោភច្បាប់អំឡុងពេលសន្ទនារបស់អ្នកជាមួយយើង មិនថាតាមទូរស័ព្ទ ឬ ប្រអប់សារ ​Facebook ។
សម្ភារៈ​​ប្រើ​ប្រាស់​ដំបូង/ផលិតផល​គំរូ
  1. Danone Specialized Nutrition (Cambodia)​នឹង​ផ្ដល់​ជូន​កាដូ និង/ឬ ផលិតផល​គំរូ​មួយ​ចំនួន​ក្នុង​ចន្លោះ​ពេល​ណាមួយ​​តាម​រយៈ​គេហទំព័រ​នេះ។
  2. សម្ភារៈ​​ប្រើ​ប្រាស់​ដំបូង និង/ឬ ផលិត​ផល​គំរូ​ ​ផ្ដល់​ជូន​តែ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​អាសយដ្ឋាន​ជាក់លាក់ កំពុង​ស្នាក់នៅ​​​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។
  3. មិន​តម្រូវ​​ចាំបាច់​ត្រូវតែ​ទិញ​នោះ​ទេ
  4. អ្នក​ចុះ​ឈ្មោះ​ត្រូវ​ផ្ដល់​​ព័ត៌មាន​​ចាំបាច់​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ និង​ត្រូវ​​យល់​ព្រម​នឹង​លក្ខខណ្ឌ សម្រាប់​ការ​ទទួល​បាន​សម្ភារៈ​ប្រើ​ប្រាស់​ដំបូង​ និង/ឬ ផលិតផល​គំរូ ដោយ​មិន​គិត​ថ្លៃ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ​រក្សា​សិទ្ធ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ផ្ដល់​ជូន​ដោយ​អ្នក​ដាក់ពាក្យ និង​ស្នើ​សុំ​ភស្តុតាង​បញ្ជាក់​ពី​អត្តសញ្ញាណ​បន្ថែម​ពី​អ្នកស្នើសុំ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)​ រក្សា​សិទ្ធ​លុប​ចោល​បែប​បទ​ស្នើ​សុំ​ចុះ​ឈ្មោះ​ដែល​មិន​ពេញ​លេញ។
  5. រាល់​អ្នក​ចុះឈ្មោះ​ដែល​គ្រប់​លក្ខខណ្ឌ អាច​ស្នើ​សុំ សម្ភារៈ​​ប្រើ​ប្រាស់​ដំបូង ចំនួន​មួយ (១) និង/ឬ ផលិតផល​គំរូ​ ចំនួន​មួយ (១) ចំពោះ​តែ​ផលិតផល​ដែល​ណែនាំ​ប៉ុណ្ណោះ។ ការ​ស្នើ​សុំ​ម្ដង​ទៀត​ចំពោះ​ផលិតផល​ដូច​គ្នា​ដដែល នឹង​ត្រូវ​លុប​ចោល​ដោយ​ស្វ័យ​ប្រវត្តិ។
  6. សម្ភារៈ​ប្រើ​ប្រាស់​ដំបូងដោយ​ឥតគិត​ថ្លៃ​ និង/ឬ ផលិតផល​គំរូ​ដែល​បាន​ស្នើ​សុំ នឹង​ផ្ញើ​ជូន​អ្នក​ស្នើ​សុំគ្រប់ខេត្តក្រុង នៅ​អំឡុង​ពេល​ពីរ​ទៅ​បី (២-៣) សប្ដាហ៍បន្ទាប់ ​ក្រោយ​​ពី​ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)​ បាន​ទទួល​ពាក្យ​ស្នើសុំ​ដែល​គ្រប់​លក្ខខណ្ឌ។ រយៈ​ពេល​កំណត់​សម្រាប់​ដឹក​ជញ្ជូន សម្ភារៈ​​ប្រើ​ប្រាស់​ដំបូង​​ និង/ឬ ផលិត​ផល​គំរូ​គឺ​អាស្រ័យ​លើ​ទីតាំង​ភូមិសាស្ត្រ​របស់​អ្នក​ដាក់​ពាក្យ។
  7. ក្រុមហ៊ុន​ Danone Specialized Nutrition (Cambodia) Co., Ltd.​ មិន​ទទួល​ខុសត្រូវ​ចំពោះ​ការផ្លាស់ប្ដូរ ការ​បាត់​បង់ ការខូចខាត និង/ឬ ការ​លួច ផលិតផល​គំរូ ឬ ការខូចខាត​អ្វី​មួយ​ដោយ​សារ​តែ​ការ​ដឹង​ជញ្ជុន ឬ ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ស្នើ​សុំ​ឡើយ។ ការ​ផ្ដល់​ជំនួស​ផលិតផល​គំរូ គឺ​អាស្រ័យ​លើ​ចំនួន​ស្តុក​ដែល​មាន។
  8. អ្នក​ដាក់​ពាក្យ​ម្នាក់ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​រង​របួស ​គ្រោះថ្នាក់ ​ឬ​ការ​ទាមទារ​ដែល​បណ្ដាល​មក​ពី​ការ​ផ្ដល់​ជូន​នេះ។
  9. អ្នក​ដាក់​ពាក្យ​ម្នាក់ៗ​យល់​ស្រប​ថា​មិន​បង្ក​គ្រោះ​ថ្នាក់ នឹង​​ការពារ ព្រម​ទាំង​​សង​ជំងឺ​ចិត្ត​ ដល់​ក្រុម​ហ៊ុន​ Danone Specialized Nutrition (Cambodia) (រាប់​ទាំង​សាខា និង ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ) រាល់​ការ​បាត់បង់ និង​ប្រឆាំងរាល់​ការ​ខាតបង់ ការខូចខាត ការ​ចំណាយ និង រាល់​សកម្មភាព​របស់​ភាគី​ទី​បី សកម្មភាព​បង្កើន​តម្លៃ ការ​អះអាង ការ​ទាមទារ តម្លៃ និង ការ​ទទួល​ខុស​ត្រូវក្នុង​ការស្នើសុំ​ដើម្បី​សម្ភារៈ​ប្រើប្រាស់​ដំបូង​មិន​គិត​ថ្លៃ និង​/ឬ ផលិតផល​គំរូនេះ។
  10. Danone Specialized Nutrition (Cambodia) មិន​ទទួល​ខុស​ត្រូវ​រាល់ កំហុស​ឆ្គង ការ​ធ្វេស​ប្រហែស ការ​រំខាន ការ​ខកខាន​ក្នុង​ទំនាក់​ទំនង និង/ឬ ការ​បរាជ័យ​ណាមួយ​ទាក់ទង​នឹង​ប្រព័ន្ធ​កុំព្យូទ័រ ខ្សែ​ទូរស័ព្ទ ម៉ាស៊ីន​មេ (“ Server” អ្នក​ផ្ដល់​សេវា​អ៊ីនធឺណិត) “ អ្នក​ផ្ដល់​សេវា​កម្ម​អ៊ីនធឺណិត”) អ៊ីនធឺណិត និង/ឬ ទំព័រ ណាមួយ។
  11. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) សូម​រក្សា​សិទ្ធ​ក្នុង​ការ​កែប្រែ បន្ថែម ឬ​លុបចោល លក្ខខណ្ឌ​មួយ​ចំនួន ដែល​ទាក់​ទង សម្ភារៈ​​ប្រើ​ប្រាស់​ដំបូង និង/ឬ ផលិតផល​គំរូ ដែល​ផ្ដល់​ជូន​នៅ​ពេល​ណាមួយ ដោយ​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ និង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​ ហើយ​អាច លុប​ចោល​ការ សម្រេច​ចិត្ត​​ជា​ឯកច្ឆន្ទ ការ​ជួសជុល ការ​លុប និង/ឬ ពន្យារពេល ចំពោះ​ការ​ផ្ដល់​ជូន សម្ភារៈ​ប្រើ​ប្រាស់​ដំបូង / ផលិតផល​គំរូ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​។
ច្បាប់
  1. ពួក​យើង​មិន​ត្រួតពិនិត្យ ជ្រើសរើស ឬ​កែសម្រួល អត្ថបទ​ណា​មួយ​ដែល​ផ្ដល់​ដោយ​អ្នក​ប្រើប្រាស់​ ផ្ញើ​មក​ ឬ​មាន​នៅ​លើ​គេហទំព័រ​របស់​យើង​ឡើយ។ ទោះ​យ៉ាង​នេះ​ក្ដី ពួក​យើង​មាន​សិទ្ធ ប៉ុន្តែ​មិន​ចាំបាច់ នៅ​ក្នុង​ការលុបចោល និង​ដោយសារ​មូល​ហេតុ​ខ្លះ​យើង​ត្រូវ ជ្រើសរើស កែសម្រួល បដិសេធ​មិន​ទទួល​យក ឬ​លុបចោល ឬ​បញ្ជូន​ទៅ​វិញ អត្ថបទ​ណាមួយ​ដែល​ផ្ញើ​មក ឬ​ដាក់​បង្ហោះ​លើ​គេហទំព័រ ដោយ​អ្នក​ប្រើ​ប្រាស់។
  2. ជាការតបស្នង​​ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ចំពោះ​ការ​​​ផ្ដល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​គេហទំព័រ​នេះ អ្នក​ត្រូវ​ធានា​ថា​រាល់​ការ​ចែក​រំលែក​របស់​អ្នក មិន​មាន​ការ​មាក់ងាយ ​ជេរ​ប្រមាថ និង​មិន​បំពានច្បាប់​របស់​ប្រទេស​កម្ពុជា​ឡើយ ដែល​ច្បាប់​នេះ​បាន​អនុញាត​​ផ្ដល់​សិទ្ធ​មក​ឲ្យ​ក្រុម​ហ៊ុន Danone Specialized Nutrition (Cambodia) បង្កើត​គេហទំព័រ​នេះ​ដោយ​មិន​មាន​បង់ថ្លៃ​អ្វី​ទាំង​អស់ ហើយ​បើ​សិន​ជា​អ្នក​​អាយុ​ក្រោម ១៨ឆ្នាំ អ្នក​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាណាព្យាបាល/ឪពុក​ម្ដាយ​ជាមុន​សិន។
  3. អ្នក​មិន​មាន​សិទ្ធ​ប្រើ​គេហទំព័រ​នេះ ឬ​សេវាកម្ម​ណាមួយ​របស់​យើង​​​ក្នុង​បំណង​មិន​ល្អ ឬ​បង្ក​ភាព​ខុស​ច្បាប់ ជេរ​ប្រមាថ យាយី ធ្វើ​ឲ្យ​ខូច​ខាត ហិង្សា ឬ​ប៉ះពាល់​ដល់​ឯកជន​ភាព​នរណា​ម្នាក់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណ​ដែល ក្រោម​ច្បាប់​ជា​ធរមាន។ ជា​ពិសេស អ្នក​មិន​អនុញ្ញាត ឲ្យ​ផ្ញើ​អ្វី​មួយ ជំនួស​ឲ្យ​មតិ​របស់​ពួក​យើង ដែល​អាច​ប៉ះពាល់​ដល់​អាជីវកម្ម ឬ​បំពាន​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ឡើយ។ លោកអ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា មិន​បាន​បញ្ជូន​ព័ត៌មាន ឬ​មាតិកា​អ្វីមួយទាំង​ទៅ​ ទាំង​មក ឬ​តាមរយៈ ឬ​ក៏​បង្ហោះ​លើ​គេហទំព័រ​នេះ ដែល​មាន​ជា​កម្មវិធី​សូហ្វវែ​រ ឬ​ឯកសារ​ដែលបង្ក​គ្រោះ​ថ្នាក់ ក្នុង​គោល​បំណង​រំខាន ឬ បំផ្លាញ ដោយ​ចេតនា ទៅ​លើ​មុខ​នាទី​របស់​កុំព្យូទ័រ​ ឬ​សម្ភារៈ​ទំនាក់​ទំនង។ អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ដែល​អាច រំខាន ទៅ​លើ​ដំណើរ​ការ​របស់​គេហទំព័រ និង​សេវាកម្ម​របស់​វា​ឡើយ រួមបញ្ចូលទាំង​ករណី​បង្ក​​ផល​ប៉ះពាល់​ដល់​ការ​ប្រើ​ប្រាស់​គេហទំព័រ និង​សេវាកម្ម​របស់​យើង​ដែល​ប្រើ​ដោយ​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត។ ក្រៅ​ពីការ​អនុញ្ញាត​ឲ្យ​ប្រើ​ដោយ​ពួក​យើង​ហើយ អ្នក​មិន​អាច​មាន​សិទ្ធ​ក្នុង​ការ​ប្រើ​គេហទំព័រ​នេះ ដើម្បី​ផ្ដល់ ឬ​ គ្រប់គ្រង​សកម្មភាព​ផ្សាយ​​ពាណិជ្ជកម្ម ក្នុង​​ទម្រង់​ណា​ក៏​ដោយ។
  4. ក្រុម​ហ៊ុន Danone Specialized Nutrition (Cambodia) ត្រូវ​បាន​បង្កើត​ឡើង​ស្រប​ច្បាប់​នៅ​ក្នុង​សហគមន៍ ដូច​នេះ​អ្នក​ប្រើ​ប្រាស់ អាច​រីក​រាយ​ពេញ​លេញ​ជាមួយ​នឹង​គេហទំព័រ​របស់​យើង។ ច្បាប់​សហគមន៍​​នេះ មាន​គោល​បំណង​ការ​ពារ​សុវត្ថិភាព​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ដោយ​ត្រូវ​ប្រាកដ​ថា រាល់​ការ​​ទំនាក់​ទំនង គឺ​មាន​សុវត្ថិភាព និង​មេត្រីភាព​​គ្រប់​​គ្នា។
    • សូម​ប្រាកដ​ថា​រាល់​ការ​ចែក​ចាយ​របស់​អ្នក​គឺ​មាន​មូល​ហេតុ​ច្បាស់​លាស់ និង​សមរម្យ។
    • មិន​ត្រូវ​រំខាន បំពារ​បំពាន និង​មាន​លក្ខណៈ​គំរាម​ឡើយ រាល់​ការ​ចែក​រំលែក​គឺ​ត្រូវ​ស្ថិត​ក្នុង​លក្ខណៈ​ស្ថាបនា និង​មតិ​ត្រូវ​សមរម្យ មិន​មាន​គំនិត​ឬ​ មិន​បង្ក​ការ​រំខាន។
    • មិន​មាន​មាតិកា​ដែល​ខុស​ច្បាប់ ហើយ​គោលដៅ​គឺ​មិន​អនុញ្ញាត​មិន​ឲ្យ​មាន មាតិកា​ដែល​ជំទាស់ ខុស​ច្បាប់ យាយី ជេរ​ប្រមាថ គំរាម ធ្វើ​ឲ្យ​ខូ​ច​ខាត លក្ខណៈ​អាស​គ្រាម ប្រកាន់​ភេទ ប្រកាន់​ពូជ​សាសន៍ ឬ​សាសនា ឬ​មាតិកា​ធ្វើ​ឲ្យ​មិន​សប្បាយ​ចិត្ត ឡើយ។
    • បើ​សិន ​អ្នក​ប្រើ​ប្រាស់​ការ​ចុះ​ឈ្មោះ​ចូល​ច្រើន​ដង ក្នុង​គោល​បំណង​រំខាន សហគមន៍ ឬ គេហទំព័រ​នេះ ឬ​រំខាន​ដល់​អ្នក​ប្រើ​ប្រាស់​ផ្សេងទៀត នោះ​ពួក​យើង​នឹងចាត់វិធានការ​​ចំពោះ​គណនី របស់​អ្នក។
    • ការ​អនុវត្ត​លក្ខណៈ​របស់​អ្នក​ជំងឺ៖ អ្នក​ប្រើប្រាស់​អាចមាន​​ក្រុម​អាយុ​ និង​​លទ្ធភាព​ខុសៗ​គ្នា។
    • ពេល​ផ្ញើ​សារ​ជា​សំឡេង ពី​មតិ​របស់​អ្នក សូម​ប្រុង​ប្រយ័ត្ន ដែល​វា​អាច​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ដែល​កំពុង​អន​ឡាញ។
    • នេះ​ជា​គេហទំព័រ ពី​ប្រទេស​កម្ពុជា។ សូម​ប្រាកដ​ថា​ការបង្ហោះ​បញ្ចូល​មតិ​របស់​អ្នក​ជា​ភាសាអង់គ្លេស ឬ​ខ្មែរ ដែល​អាច​យល់​បាន​ដោយ​សមាជិក​ទាំង​អស់​របស់​យើង និង​ អ្នក​សម្រប​សម្រួល។
    • យើងសូម​​ស្វាគមន៍ ការ​ណែនាំ​ពី​ផលិត​ផល សៀវភៅ អាសយដ្ឋាន​គេហទំព័រ ឬ​សម្ភារៈ​ផ្សេង​ទៀត ដែល​អ្នក​យល់​ថា​ចាំបាច់ ក្នុង​បទពិសោធន៍​ផ្ទាល់​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​នឹងចាត់វិធានការ​​ប្រឆាំង​នឹង​ការ​ធ្វើ​អំណោយ ដែល​យើង​យល់​ថា​ជា​សកម្មភាព​ផ្សាយ​ពាណិជ្ជកម្ម ឬ​ សម្ភារៈ​ផ្សព្វ​ផ្សាយ និង​គេហទំព័រ​ដែល​យើង​យល់​ថា​មិន​សមរម្យ (អាសគ្រាម ឬ ​ហិង្សា​ជា​ដើម) ឬ ក្នុង​គោល​បំណង​ផ្សាយ​ពាណិជ្ជកម្ម​បន្ត។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)​ នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​មាតិកា​ណា​ដែល​រៀប​រាប់​ដូច​ខាង​លើ​នោះ​ទេ។
    • ការ​ផ្ញើ​សា​រ​ផ្សាយ​ពាណិជ្ជកម្ម និង​សារ​មក​ពី​ក្រុម​ហ៊ុន ឬ​អង្គ​កាស្ថាប័ន​​ណា​មួយ​នឹង​មិន​អនុញ្ញាតឡើយ។ វេទិកា​របស់​ពួក​យើង​នេះ គឺ​សម្រាប់​តែ​ឪពុក​ម្ដាយ និង​អ្នក​ដែល​អនាគត​ក្លាយ​ជា​ឪពុក​ម្ដាយ ហើយ​មិន​មែន​ជា​កន្លែង​សម្រាប់​ធ្វើ​ជំនួញ ឬ​ក្នុង​គោល​បំណង​លក់​ដូរ ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​របស់​យើង​ឡើយ។ សូម​ប្រាកដ​ថា ផលិតផល​ដែល​អ្នក​ណែនាំ​គឺ​ផ្អែក​លើ​បទពិសោធន៍​ផ្ទាល់​ខ្លួន និង​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ ឬ​លក់​ដូ​រក្នុង​គោល​បំណង​ធ្វើអាជីវកម្ម​ ដែល​អ្នក​អាច​ទទួល​បាន​ប្រាក់ ឬ​​​អត់​​ទេ។ មិន​មាន​ការ​ក្លែង​បន្លំ​ឡើយ។
    • អ្នក​ប្រើ​ប្រាស់​មិន​ត្រូវ​ប្រើ​ឈ្មោះ​មិន​សមរម្យ (អាសគ្រាម ឬបំពាន​អ្នកដទៃ​ជាដើម)។
    • អ្នក​សម្រប​សម្រួល សហគមន៍ Aptaclub អាច​នឹង​ផ្ញើ​សារ អន្តរាគមន៍ កែសម្រួល ឬ​លុប​ចោល​សារ​ ​ពេល​ណាមួយ។
    • យើង​ស្វាគមន៍​ទាំង​មតិ​វិជ្ជមាន និង​អវិជ្ជមាន ប៉ុន្តែ​សូម​ប្រាកដ​ថា មតិ​របស់​អ្នក ស្រប​ទៅ​នឹង​គោលការណ៍​របស់​សហគមន៍ Aptaclub បើ​សិន​ជា​អ្នក​បញ្ចេញ​មតិ​ញឹក​ញាប់​ក្នុង​លក្ខណៈ​ផ្ទាល់​ខ្លួន ឬ ក្នុង​លក្ខណៈ​បំពាន ទៅ​នឹង​សាធារណ ឬ​ក្រុមហ៊ុន យើង​នឹង​រាប់​ចូល​ជា​ការ​យាយី​ប្រមាទ។ ពួក​យើង​មាន​សិទ្ធ​ចាត់វិធានការ​​​ប្រឆាំងផ្លូវច្បាប់​ ទល់នឹង​​អ្នក​ប្រព្រឹត្ត ឬ​ដើម្បី​​ជួយ​មិន​ថា​បុគ្គល ឬ​ក្រុម​ហ៊ុន​។
    • ដើម្បី​ប្រាកដ​ថា​អ្នក​បាន​ទទួល​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ អ្នក​ប្រឹក្សា​យោបល់​របស់​យើង នឹង​ចូល​រួម​ក្នុង​សហគមន៍ Aptaclub​ ម្ដង​ម្កាល។
    • សូម​កត់​សម្គាល់​ថា៖ សហគមន៍ Aptaclub អាច​នឹង​បញ្ចូល​មតិ និង​ពិភាក្សា ដោយ​សមាជិក ផ្ដោត​លើ​ទឹក​ដោះ​សម្រាប់​ទារក និង​ដប​ទឹក​បំបៅ។ រាល់​គំនិត​ដែល​បង្ហាញ​ពី​មនុស្ស​ម្នាក់​ៗ​ដែល​ប្រើ​ប្រាស់​គេហទំព័រ​នេះ និង​មិន​មាន​ជាប់​ទាក់​ទង​នឹង​ក្រុម​ហ៊ុន Danone Specialized Nutrition (Cambodia) ទេ។
    • ជា​ការ​កត់​សំគាល់ សហគមន៍​Aptaclub អាច​នឹង​ផ្ដល់​មតិ និង​ការ​ពិភាក្សា ដោយ​សមាជិក ផ្ដោត​លើ​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ទារក និង​ដប​បំបៅ។ រាល់​គំនិត​ដែល​បង្ហាញ​ពី​មនុស្ស​ម្នាក់​ៗ​ដែល​ប្រើ​ប្រាស់ក្នុង​​គេហទំព័រ​នេះ និង​មិន​មាន​ជាប់​ទាក់​ទង​នឹង​ក្រុម​ហ៊ុន Danone Specialized Nutrition (Cambodia) ទេ។
    • សូម​ប្រុង​ប្រយ័ត្ន និង​ចងចាំ​ថា ពេលកំពុង​​អនឡាញ អ្នក​ខ្លះ​អាច​នឹង​មិន​មែន​ជា​អ្នក​និយាយ។ អ្នក​ខ្លះ​ដែល​អាច​ប្រើ​​អ៊ីនធឺណិត អាច​នឹង​​ចូល​ដំណើរ​ការ​ក្នុង​គេហទំព័រ​យើង​បាន។
    • សូម​គិត​ឲ្យ​ដិត​ដល់​មុន​នឹង​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​ទៅ​នរណា​ម្នាក់។ ព័ត៌មាន​ទាំង​នោះ​រួម​មាន ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ លេខ​ទូរស័ព្ទ​ចល័ត អាសយដ្ឋាន​សារ​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន ឬ ​រូបភាព​ជា​ដើម។ល។
    • ត្រូវ​ប្រុង​ប្រយ័ត្ន ពេល​អ្នក​ជួប​​មនុស្ស​ដែល​អ្នក​ទើប​នឹង​ជួប​នៅ​លើ​អនឡាញ។ បើ​សិន​អ្នក​ចង់​ជួប​ពួក​គេ សូម​ទៅ​កន្លែង​សាធារណៈ​នៅ​ពេល​ថ្ងៃ។ ដើម្បី​សុវត្ថិភាពផ្ទាល់ខ្លួន​ គួរ​​ប្រាប់​អ្នក​ដទៃ ពីទី​​កន្លែង​ និង​ពេល​ដែល​ត្រូវ​ទៅ​ជួប ឬ​គួរ​ឲ្យ​នរណា​ម្នាក់​ទៅជាមួយ យ៉ាង​ហោច​ណាស់​ក៏​ពេល​​ជួប​ដំបូង​។
    • បើ​សិន​អ្នក​មិន​អាច​បំពេញ​គ្រប់​លក្ខខណ្ឌ គោល​ការណ៍​របស់​សហគមន៍​ Aptaclub ទេ អ្នក​នឹង​ទទួល​បាន​សារ​ប្រាប់​ពី​មូល​ហេតុ ដែល​ការ​ចូល​រួម​​របស់​អ្នក​ត្រូវ​បាន​ដក​ចេញ។ សារ​នេះ​ដែរ នឹង​ភ្ជាប់​​ពី​ការ​ព្រមាន ក្នុង​​​ការដែល​​មិន​អាច​បំពេញ​គ្រប់​គោល​ការណ៍​​របស់​សហគមន៍ Aptaclub ហើយ​សហគមន៍​នឹង​បន្ត​សកម្មភាព​ប្រឆាំង​នឹង​គណនី​របស់​អ្នក​មិន​ថា​មួយ ឬ​ច្រើន។ សកម្មភាព​នេះ​អាច​នាំ​ឲ្យ ផ្អាក​គណនី ឬ​គណនី​ដែល​ពាក់​ព័ន្ធ ត្រូវ​​រង់ចាំការពិនិត្យ ឬ ពន្យារ​ការ​ចូល​ដំណើរ​ការ (អាច​បណ្ដោះ​អាសន្ន ឬ​ជា​អចិន្ត្រៃយ៍) កុំ​ឲ្យ​ចូល​រួម​ជាមួយ​នឹង​សហគមន៍​Aptaclub​នេះ។

ទាក់ទង​មក​ពួក​យើង
ប្រសិន​បើ​មាន​ចម្ងល់​ទាក់​ទង​នឹង​ លក្ខខណ្ឌ​ នេះ សូម​ទំនាក់ទំនង​មក​ពួក​យើង​តាម​លេខទូរស័ព្ទ 1800-212 160
រក្សាសិទ្ធិ
រក្សាសិទ្ធិ ©ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ រក្សាសិទ្ធិ​គ្រប់យ៉ាង។ លេខ​ចុះ​បញ្ជិកា​ក្រុមហ៊ុន៖ 0041728

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។