ដំណើរ​ជា​សះស្បើយ​ក្រោយ​សម្រាល​ដោយ​វះកាត់

អំឡុង​ពេល​កំពុង​ត្រៀម​ខ្លួន​សម្រាល អ្នក​ច្បាស់​ជា​ចង់​ដឹង​ខ្លាំង ពី​វិធី​សម្រាល​ណា​មួយ​ល្អ​សម្រាប់​ទាំង​អ្នកម្តាយ និង​កូនជាទីស្រលាញ់​ មែន​ទេ?

ជា​អ្នកម្តាយមួយរូប ច្បាស់​ណាស់ អ្នកពិត​ជា​ចង់​បាន​អ្វី​មួយ​ល្អ​បំផុត​សម្រាប់​កូន! អ្នកម្តាយ​ភាគ​ច្រើន​អាច​នឹង​គិត​ដល់​ការ​សម្រាល​ដោយ​វះ​កាត់ ព្រោះ​វា​ងាយ​ស្រួល ចំណាយ​ពេល​ប្រមាណ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​ក៏​មិន​ឈឺ​ចាប់​ទៀត។ ប៉ុន្តែ​ត្រូវ​ដឹង​ថា ក្រោយ​សម្រាប់​ដោយ​វះកាត់ អ្នក​គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ជា​សះ​ស្បើយ​ដូច​ដើម បើ​ធៀប​ទៅ​នឹង​ការ​សម្រាល​តាម​ធម្មជាតិ។ អ៊ីចឹង! តោះ​នាំ​គ្នា​ស្វែង​យល់​តិចនិក​ជួយ​ឲ្យ​សះស្បើយ​លឿន ទោះ​ជា​សម្រាល​ដោយ​វះកាត់​ក៏​ដោយ។

១- មាន​អ្វី​កើត​មាន​ក្រោយ​សម្រាល​កូន​រួច?

ក្រោយ​សម្រាល​បុត្រ​រួច​ហើយ​នោះ អ្វី​កើត​ឡើង​ដំបូង​ទាំង​អស់ ច្បាស់​ជា​រឿង​សប្បាយ​រីករាយ​ខ្លាំង ការ​ដឹង​គុណ និង​មាន​អារម្មណ៍​រាង​កាយ​យើង​ធូរ​ស្រាល​ខ្លាំង។ ជាមួយ​គ្នា​នេះ​ដែរ គ្រូ​ពេទ្យ នឹង​យក​សុក​ចេញ​ពី​ខ្លួន​អ្នក បន្ទាប់​មក​ដេរ​ស្បូន និង​ស្បែក​ពោះ​យើង​ឡើង​វិញ។ អ្វី​កាន់​តែ​អស្ចារ្យ​នោះ គឺ​ដំណើរ​ការ​សម្រាល​ដោយ​វះកាត់​ទាំង​មូល ចំណាយ​ពេល​ត្រឹម ៤០-៥០ នាទី​ប៉ុណ្ណោះ។ ដំបូង​បង្អស់ កូន​អ្នក​នឹង​ត្រូវ​ក្រុម​គ្រូពេទ្យ​យើង​ទៅ​ពិនិត្យ​សុខភាព​ជា​មុន បន្ទាប់​មក​ក៏​ប្រគល់​ឱ្យអ្នកម្តាយវិញ ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​អ្នកម្តាយ និង​ទារក ទាំង​នេះ​កើត​ឡើង​នៅ​ពេល​អ្នក​ចាប់​ផ្តើម​អោប​កូនជា​ទី​ស្រលាញ់​លើក​ទី​មួយ។

បន្ទាប់​មក អ្នក​នឹង​ត្រូវ​បញ្ចូន​ទៅ​បន្ទប់​សម្រាក​ព្យាបាល រង់​ចាំ​រហូត​ថ្នាំ​ស្ពឹក​អស់​ប្រសិទ្ធិភាព។ ជាមួយ​គ្នា​នេះ ចង្វាក់​បេះដូង​អ្នក ក៏​ដូចជា​សម្ពាធ​ឈាម ក៏​ត្រូវ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ដែរ។ អំឡុង​ពេល​នេះ បើ​អ្នក​ចង់​បំបៅ​ កុំ​ស្ទាក់​ស្ទើរ​អី គឺ​អាច​ចាប់​ផ្តើម​បំបៅ​កូន​បាន។

 

២- ដំណើរ​សះ​ស្បើយ​ក្រោយ​សម្រាល​ដោយ​វះកាត់

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សម្រាល​ដោយ​វះ​កាត់​រួច អាច​ជា​ពេល​អ្នក​ត្រូវ​តស៊ូ​ជាមួយ​ស្ថាន​ភាព​មួយ​ចំនួន។ យ៉ាង​ណា អ្នកម្តាយភាគ​ច្រើន​ដែល​សម្រាល​ដោយ​វះកាត់ គឺ​អាច​ក្រោក​ដើរ​បាន​ធម្មតា​អំឡុង​ពេល ២៤ម៉ោង​បន្ទាប់ និង​ ៥ ថ្ងៃ​ក្រោយ អាច​ចេញ​ពី​ពេទ្យ​បាន​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក្តី អ្នកនៅ​តែ​ត្រូវ​ការ​ពេល​ប្រមាណ ៦សប្តាហ៍ ដើម្បី​អាច​ជា​សះ​ស្បើយ​ដូច​ដើម ទាមទារ​ឲ្យ​អ្នកត្រូវ​ត្រៀម​ខ្លួន ដើម្បី​បំពេញ​ការងារ​នៅ​ផ្ទះ ទាំង​មើល​ថែ​កូន ក៏​ដូច​ជា​មាន​ពេល​សម្រាប់​​សម្រាក​ជា​មុន។

អំឡុង​ពេល​កំពុង​សម្រាក​នៅ​ផ្ទះ គឺ​មិន​ត្រូវ​លើក​របស់​ធ្ងន់ៗ​នោះទេ ដើម្បី​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះ​ស្បើយ។។ កុំ​ហាត់​ប្រាណ​បែប​ធ្ងន់ៗ និង​មិន​ត្រូវ​រួម​ភេទ រហូត​ទាល់​តែ​ប្រាកដ​ថា អ្នក​បាន​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​ត្រឹម​ត្រូវ​ ដែល​ជា​ធម្មតា​ត្រូវ​ពិនិត្យ​នៅ​សប្តាហ៍ទី ៦។ បើ​អ្នក ធ្លាប់​មាន​បញ្ហា​លើស​ឈាម ឬ​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក អំឡុង​ពេល​សម្រាក​ព្យាបាល​​ពីមុន គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន។

 

៣- ជម្រើស​សម្រាល​កូន​លើក​ក្រោយ​ទៀត

ទោះ​​កូន​ដំបូង​យើង​សម្រាល​ដោយ​វះកាត់​ក្តី មិន​មាន​ន័យ​ថា អ្នក​មិន​សម្រាល​កូន​បន្ទាប់​តាម​ធម្មជាតិ​នោះ​ដែរ។ ជាក់​ស្តែង ប្រមាណ ៧០% ស្រីៗ​សម្រាល​ដោយ​វះ​កាត់ និង​សាក​ល្បង​សម្រាល​កូន​ក្រោយៗ​តាម​ធម្មជាតិ គឺ​ទទួល​បាន​ជោគជ័យ។ 

 

៤- ជំនួយ​សម្រាប់​អ្នកម្តាយ​សម្រាល​ដោយ​វះកាត់

* រក្សា​ទុក​ថ្នាំ​ប៉ារ៉ា និង ibuprofen នៅ​ផ្ទះ​រួច​ជា​ស្រេច។

* ចម្អិន​អាហារ​ម្តង​ទុក​ញ៉ាំ​បាន ២-៣ អ្នក​រក្សា​ទុក​ក្នុង​ទូទឹកកក ប៉ុន្តែ​ត្រូវ​ប្រាកដថា អាហារ​ទាំង​នៅ​សម្បូរ​សារធាតុ​ចិញ្ចឹម។

* ស្លៀក​សម្លៀក​បំពាក់​រលុងៗ ដើម្បី​មាន​អារម្មណ៍​ស្រួល​ខ្លួន និង​មិន​តឹង​កន្លែង​របួស​នៅ​ពោះ។

* សម្រាក​ឲ្យ​បាន​ច្រើន ហើយ​កុំ​ធ្វើ​អ្វី​ដាក់​សម្ពាធ​ខ្លាំង​នៅ​ជុំ​វិញ​កន្លែង​របួស។

ចុច​ទីនេះ ដើម្បី​ដឹង​ថា របប​អាហារ​ល្អៗ​អ្វី​ខ្លះ​សក្តិ​សម​សម្រាប់​ស្រី​សម្រាល​អូនៗ​ដោយ​វះកាត់

* គួរ​រៀន និង​ស្វែង​យល់​ព័ត៌មាន​ឲ្យ​បាន​ច្រើន ដើម្បី​ចាប់​ផ្តើម​ធ្វើ​ជា​ម៉ាក់ៗ​ល្អ​របស់​កូន​អ្នក។

* ចុះឈ្មោះជាសមាជិករបស់ Aptaclub ដើម្បីទទួលបាន ចំណេះដឹងផ្នែកអាហារូបត្ថម្ភ និងកម្មវិធីប្រូម៉ូសិន។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x