សម្រាលដោយ​ធម្មជាតិ ឬ​វះ​​កាត់​ មួយ​ណា​ល្អជាង? ហេតុអ្វី?

១- ផល​ប៉ះពាល់​សុខភាព​ចំពោះ​អ្នកម្តាយក្រោយ​សម្រាល

​សម្រាល​ដោយ​ធម្មជាតិ

- គុណ​សម្បត្តិ៖

ឆាប់​សះ​ស្បើយ និង​សម្រាក​នៅពេទ្យ​រយៈ​ពេល​ខ្លី

ឆាប់​មាន​ទឹក​ដោះ​បំបៅ​អូនៗ និង​ឆាប់​មាន​ភាព​ស្និទ្ធស្នាល​ជាមួយកូនៗ។

- គុណ​វិបត្តិ៖

អាច​ប្រឈម​បញ្ហា​ហូរ​ឈាម​ច្រើន និង​មាន​បញ្ហា​អវយវៈ​ក្នុង​ពោះ​ក្រោយ​សម្រាល។

អាច​មាន​ការ​ឈឺ​ចាប់​នៅ​តំបន់​ទ្វារ​មាស និង​រន្ធគូទ​រយៈ​ពេល​យូរ។

សម្រាល​ដោយ​វះកាត់

- គុណ​សម្បត្តិ៖

អាច​ជ្រើស​រើស​ពេល​វេលា​កំណត់​ថ្ងៃ​សម្រាល និង​អាច​ចៀស​ផុត​ក្នុង​ឈឺ​ចាប់​ខ្លាំង​អំឡុង​ពេល​សម្រាល។

ប្រឈម​តិច​តួច​បញ្ហា​ហូរ​ឈាម​ច្រើន​ក្រោយ​សម្រាល

- គុណ​វិបត្តិ៖

មិន​ងាយ​ជា​សះ​ស្បើយ និង​គេង​ពេទ្យ​រយៈ​ពេល​យូរ។

ប្រឈម​បញ្ហា​ដាច់​រហែក​ស្បូន។ អ្នកម្តាយ​ភាគ​ច្រើន​មិន​អាច​ធ្វើ​ការ​វះ​កាត់​សម្រាល​បាន​ច្រើន​ដង​នោះ​ទេ ជា​ហេតុ​នាំ​ឲ្យអ្នក​មិន​អាច​មាន​កូន​ច្រើន។

 

២- ផល​ប៉ះពាល់​សុខភាព​ចំពោះ​កូន

សម្រាល​ដោយ​ធម្មជាតិ៖ មាន​បាក់តេរី​ល្អ​ច្រើន​ក្នុង​រាង​កាយ

សម្រាល​ដោយ​វះកាត់៖ មាន​បាក់តេរី​មិន​ល្អ​ច្រើន​ក្នុង​រាង​កាយ និង​មិន​សូវ​មាន​បាក់​តេរី​ល្អ។

ដំណើរ​ការ​ពោះ​វៀន​បេប៊ី អាច​រង​ប៉ះពាល់​ដោយ​សារ​កត្តា​ហ្សែន​នៅ​ពេល​ម៉ាក់ៗ​សម្រាល​ដោយ​វះកាត់ ឬ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី បើ​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់ ធ្លាប់​មាន​បញ្ហា​នេះ​ពី​មុន។ កត្តា​នេះ អាច​ធ្វើ​ឲ្យ​ពោះ​វៀន​ដំណើរ​ការ​មិន​បាន​ស្មើ​គ្នា។

តួនាទី​របស់​ពោះ​វៀន មិន​ត្រឹម​តែ​ការ​រំលាយ​អាហារ ឬ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អូនៗ ដែល​ជា​សរីរាង្គ​បញ្ចេញ​សកម្មភាព​មុន​គេ​ដើម្បី​ប្រឆាំង​ការ​ឆ្លង​រោគ ឬ​បញ្ហា​អាលែកហ្ស៊ី​ណា​មួយ។

បើ​មាន​បញ្ហា​ដំណើរ​ការ​ពោះ​វៀន​មិន​បាន​ល្អ ដោយ​សារ​សម្រាល​ដោយ​វះកាត់ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ ធ្វើ​ឲ្យ​សុខភាព​កូន ងាយ​រង​ឥទ្ធិពល​ពី​បរិស្ថាន​ខាង​ក្រោយ ប្រឈម​មាន​បញ្ហា​សុខភាព​កាន់​តែ​ច្រើន (ងាយ​ឈឺ)។ ក្នុង​នោះ បេប៊ី​មាន​អត្រា​ប្រឈម​ជំងឺ​រលាក​ពោះ​វៀន​ដល់​ទៅ ២០% ជំងឺ​ហឺត ២៣% និង​ប្រឈម​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ​ដល់​ទៅ ៤៦%។

 

៣- វិធី​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ឲ្យ​រឹង​មាំ

សម្រាល​ដោយ​ធម្មជាតិ៖ ត្រូវ​ផ្តល់​ឲ្យ​កូននៅ​ពពួក​អាហារ​មាន​ Prebiotic Blend គឺ​អាច​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​អូនៗ​រឹង​មាំ​ល្អ។

 សម្រាល​ដោយ​វះកាត់៖ ត្រូវ​ផ្តល់​ឲ្យ​កូននូវ​ពពួក​អាហារ​មាន​ផ្ទុក Prebiotic ដែល​ជា​បាក់តេរី​ល្អ BBM-16V និង​អាហារ​មាន Prebiotic Blend។

៤- អំណះ​អំណាង

1 Chin Chua M, et al. JPGN, 2017;65:102-106

2 Roger LC et al, Microbiology, 2010, 156(11):3329-41

3 Misuoka, T.2014. Establishment of intestinal bacteriology, Biosci Microbiota Food Health 33, 99-116

4 Shaker, M., Curr Opin Pediatr, 2014; 26(4):516-20

5 Wahn U. Allergische Erkrankungen im Saeuglings - und Kindesalter, Chapter 7 ed. 1998, Allergologie, Editors Heppt, Renz, Roecken

6 IIIi S, et al. Lancet, 2006:368(9537);763-70

7 Information collected by National registery (Cohort study) Denmark since 1977-2012 1.9 million children were studied since born to 15 years old. Sevelsted, A., et al., Cesarean section and chronic immune disorders. Pediatrics, 2015. 135(1): e92-8

8 Shamir R, et al. Wiley 2015 Milton, Brisbane, Australia ed 1

9 Arslanoglu et al. 2008. Journal of Nutrition, 138:1091-1095

10 Nutricia, data on file 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x