ខួរ​ក្បាល​ក្មេងល្អ ឆ្លាត​វៃ គួរ​ញ៉ាំ​អី​ខ្លះ?

ខួរក្បាលអូនតូច គឺឆាប់ចាប់បានអ្វីថ្មីលឿនបំផុតចាប់តាំងពីសម្រាលរួច រហូតដល់អូនៗមានអាយុ ៣ឆ្នាំ។ អំឡុងពេលនេះ ខួរក្បាលអូនៗ នឹងបើកចំហដើម្បីស្វែងយល់ និងរៀនពីអ្វីថ្មីៗ ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯងដូចគ្នា។ នេះជាហេតុផលយើងចង់ណែនាំអាហារល្អសម្រាប់ខួរក្បាលឲ្យប៉ាម៉ាក់ទាំងអស់បានដឹង ព្រោះមិនត្រឹមតែសុខភាពខួរក្បាលអូនៗល្អទេ ការរៀនសូត្រ ចង់ចាំ ផ្តោតអារម្មណ៍ អាហារទាំងនេះអាចជួយបានទាំងអស់។

ខាងក្រោមនេះ ជាអាហារល្អសម្រាប់ខួរក្បាល ជួយគាទ្រអូនៗអភិវឌ្ឍន៍ខួរក្បាលបានល្អប្រសើរ ការគិតរបស់អូនៗកាន់តែមុតស្រួច ផ្តោតយកចិត្តទុកដាក់កាន់តែខ្ពស់។

១- ស៊ុត

ស៊ុតមានផ្ទុកសារធាតុកូលីន (Choline) ដែលជាសារធាតុចាំបាច់សម្រាប់ជួយខួរក្បាលបង្កើតកោសិដើមសម្រាប់ការចងចាំ។ និយាយរួម នៅពេលខួរក្បាលអូនៗមានកោសិកានេះកាន់តែច្រើន ការចងចាំអូនៗកាន់តែល្អ។

២- យ៉ាអួរ Greek

ក្នុងចំណោមប្រភេទយ៉ាអួរទាំងអស់ យ៉ាអួរ Greek មានផ្ទុកប្រតេអ៊ីនច្រើនជាង ហើយប្រតេអ៊ីនទាំងនោះ មានសមត្ថភាពជួយកោសិកាខួរក្បាលមានសុខភាពល្អ ដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបកាន់តែរហ័ស។ យ៉ាងណា ផលិតផលខ្លះ ទោះមានកត់សម្គាល់ជា យ៉ាអួរ Greek ក៏ដោយ ប៉ុន្តែមិនមានអត្ថប្រយោជន៍ខ្ពស់ដូច យ៉ាអួរ Greek ចំនោះទេ។

៣- ស្ពៃ Kale (ស្រដៀងស្ពៃក្រញាញ់)

ពពួកបន្លែមានសណ្ឋានស្រដៀងនឹងស្ពៃ Kale (ស្ពៃក្រញាញ់) គឺសម្បូរទៅដល់សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយគាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាលអូនៗ និងពង្រឹងការសិក្សា ក៏ដូចជាការចងចាំ។

៤- ត្រីសាល់ម៉ុន

ត្រីសាល់ម៉ុន ដូចទៅនឹងត្រីសម្បូរខ្លាញ់ផ្សេងទៀតដែរ គឺជាប្រភពចម្បងនៃអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលពោរពេញទៅដោយសារធាតុ DHA ជួយពង្រឹងគ្រប់សមត្ថភាពខួរក្បាលរបស់អូនៗ។

ការរៀបចំរបបអាហារល្អសម្រាប់ខួរក្បាលអូនៗបានទាន់ពេល ស្មើនឹងយើងបានជួយពង្រឹងសមត្ថភាពជំនាញផ្សេងៗសម្រាប់កូនយើង រាប់បញ្ចូលទាំងចំណេះដឹងផ្នែកតន្ត្រី ភាសា គំនិតច្នៃប្រឌិត ការបញ្ចេញសមត្ថភាព និងអាកប្បកិរិយាអូនៗជាដើម។

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x