អាហារល្អៗ សម្រាប់អ្នកម្តាយកំពុងពពោះ គួរញ៉ាំឲ្យបានច្រើន
ចង់ទទួលបានរបបអាហារមានតុល្យភាពអំឡុងពេលពពោះ អ្នកម្តាយទាំងអស់ គឺគួរតែចេះថ្លឹងថ្លែងអាហារគ្រប់ប្រភេទឲ្យបានត្រឹមត្រូវ
ខណៈអត្ថបទខាងក្រោមនេះ នឹងជួយអ្នក យល់ច្បាស់ពីអាហារណាញ៉ាំទៅមានសុខភាពល្អ ពិសេសអំឡុងពេលពពោះតែម្តង។
ដើម្បីសុខភាពល្អ អ្នកអាចញ៉ាំអាហារណាដែលគ្មានជាតិស្ករ ឬអាហារ និងភេសជ្ជៈមានជាតិស្ករតិចតួចបានហើយ។
អ្នកម្តាយពពោះអាចញ៉ាំអាហារផលិតពីសាច់សត្វ ដែលមានជាតិខ្លាញ់ទាបដូចជា អាហារស្ងោរ ឬសាច់ចម្អិនឆ្អិនល្អ សាច់មានជាតិខ្លាញ់ទាប និងសាច់ស្រីសម្បូរខ្លាញ់ ទឹកដោះគោគ្មានជាតិខ្លាញ់ ក៏ដូចជាផលិតផលពីទឹកដោះមួយចំនួនដែលបានសម្លាប់មេរោគត្រឹមត្រូវ។។
អំឡុងពេលពពោះ អ្នកនៅតែមានញ៉ាំបង្អែម និងអាហារមានខ្លាញ់ឆ្អែតបានដដែល គ្រាន់តែត្រូវកម្រិតបរិមាណឲ្យសមល្មម ឬតិចតូចទៅបានហើយ។ ក្រុមប្រឹក្សាសុខភាពចំណីអាហារ នៃក្រសួងសុខាភិបាលប្រទេសសឹង្ហបុរី Health Promotion Board បានណែនាំអ្នកម្តាយពពោះ គួរញ៉ាំអាហារដូចខាងក្រោម ដើម្បីទទួលបានសុខភាពល្អ ទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។
១- អាហារចម្បងប្រចាំថ្ងៃ
អ្នកម្តាយពពោះ គួរញ៉ាំទឹកតិចបំផុត ១,២ លីត្រ/ថ្ងៃ ឬ ១-២ កែវ គ្រប់ពេលញ៉ាំអាហារ និងអាចញ៉ាំចន្លោះពេលញ៉ាំអាហារបន្ថែមទៀត។ ភេសជ្ជៈដែលត្រូវរាប់បញ្ចូលជាជាតិទឹក គឺមានតែបុរាណ និងតែផ្លែឈើគ្មានជាតិស្ករ ហើយបើផឹកទឹកផ្លែឈើចម្រោះ គឺកាន់តែប្រសើរ។ ត្រូវញ៉ាំអាហារចម្អិនពីបន្លែឲ្យបាន ៣ដង និងផ្លែឈើ ២ ដង/ថ្ងៃ (http://hpb.gov.sg/HOPPortal/health-article/3826)។
អាហារផលិតពីគ្រាប់ធញ្ញជាតិល្អសម្រាប់អ្នកម្តាយពពោះ៖ នំបុ័ង ប៉ាស្តា និងបាយ (បើអាចញ៉ាំជាអាហារគោលប្រចាំថ្ងៃ គឺល្អ) ឬអ្នកអាចញ៉ាំដំឡូងបារាំង លាយជាមួយប្រេងរុក្ខជាតិ មានជាតិខ្លាញ់តិចតួចក៏បាន។
២- កម្រិតបរិមាណអាហារ
- ទឹកដោះគោ និងផលិតផលពីទឹកដោះគោ៖ ញ៉ាំយ៉ាងតិច ៣ លើក/ថ្ងៃ ប៉ុន្តែត្រូវតែជាផលិតផលមានជាតិខ្លាញ់ទាប។។
- សាច់សត្វ និងត្រី (មិនមែនសាច់ឆៅ)៖ ញ៉ាំសាច់គ្មានជាតិខ្លាញ់ ឬផលិតផលពីសាច់គ្មានជាតិខ្លាញ់ឲ្យបាន ៣-៤ ដង/សប្តាហ៍ ហើយត្រូវញ៉ាំត្រីឲ្យបាន ២ ដង/សប្តាហ៍ ដូចជាត្រី ស្បៃកា ត្រីសាល់ម៉ុនជាដើម។
៣- កម្រិតបរិមាណអាហារផ្សេងទៀត
- ប្រេង និងជាតិខ្លាញ់៖ ការប្រើប្រាស់ប្រចាំថ្ងៃ ប្រេងបន្លែអាចប្រើប្រហាក់ប្រហែល ២ស្លាបព្រាបាយ សម្រាប់ចម្អិនអាហារ និងខ្លាញ់ ១-២ ស្លាបព្រាបាយ សម្រាប់ញ៉ាំជាមួយនំបុ័ង ឬចម្អិនអាហារ។
- បង្អែម និងអាហារសម្រន់៖ ១ កូនចាន/ថ្ងៃ។
ដៃរបស់អ្នក គឺជាកន្លែងអាចយកមកថ្លឹងថ្លែងបរិមាណអាហារត្រឹមត្រូវបំផុត។ តើអ្នកមានដឹងថា បាតដៃអ្នកអាចក្តាប់អាហារបានប៉ុន្មានដែរទេ?។ បន្លែ ផ្លែឈើ មួយខាងមួយក្តាប់ គឺស្មើនឹងបរិមាណកាបូអ៊ីដ្រាត អ្នកត្រូវការប្រចាំថ្ងៃ ខណៈសាច់សត្វ ត្រី និងចំណិតនំបុ័ង បូកបញ្ចូលគ្នា គឺត្រឹមប៉ុនផ្លែដូង។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។