សេចក្តីជូនព័ត៌មាន
សេចក្តីជូនព័ត៌មាន
ក្រុមហ៊ុនអាហារូបត្ថម្ភចំណាត់ថ្នាក់លេខ1ពីអឺរ៉ុប1សូមណែនាំម៉ាកផលិតផលទឹកដោះ គោម្សៅលំដាប់ថ្នាក់ពិភពលោកAptakid ក្នុងប្រទេសកម្ពុជាដើម្បីជួយគាំទ្រដល់មាតាបិតាក្នុងការចិញ្ចឹមកូនៗឲ្យមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ
ក្រុមហ៊ុនអាហារូបត្ថម្ភចំណាត់ថ្នាក់លេខ1ពីអឺរ៉ុប1សូមណែនាំម៉ាកផលិតផលទឹកដោះ គោម្សៅលំដាប់ថ្នាក់ពិភពលោកAptakid ក្នុងប្រទេសកម្ពុជាដើម្បីជួយគាំទ្រដល់មាតាបិតាក្នុងការចិញ្ចឹមកូនៗឲ្យមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ
ពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរឥតឈប់ឈរ ពោរពេញដោយការប្រកួតប្រជែងខ្ពស់ ប៉ុន្តែទន្ទឹមនឹងនេះក៏មានឱកាសដ៏ច្រើនផងដែរ ហើយភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គគឺជាកត្តាចាំបាច់បំផុតដើម្បីទទួលបានភាពជោគជ័យ។ សមត្ថភាពក្នុង ការជម្នះឧបសគ្គ គឺជាអ្វីដែលកូនអ្នកត្រូវការដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាសនាពេលអនាគត។ ដូច្នេះ កូនអ្នកត្រូវតែមានប្រពន្ធ័ការពាររាងកាយរឹងមាំ។
Aptakid ជឿជាក់ថាភាពរឹងប៉ឹងដើម្បីជម្នះឧបស្គតាមរយៈការឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់អាចជួយឲ្យកូនអ្នកត្រៀមខ្លួនចាប់យកឱកាសនាពេលអនាគត។ ដើម្បីធ្វើដូច្នេះបាន កូនអ្នកត្រូវតែមានប្រពន្ធ័ការពាររាងកាយរឹងមាំតាំងពីដំណាក់កាលដំបូងនៃជីវិតព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគត។
លោក Denis Phelps ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានមានប្រសាសន៍ថា“ នៅ Danone យើងយល់ពីតំរូវការ និងភាពតានតឹងរបស់មាតាបិតាដែលខិតខំផ្តល់នូវអ្វីដែលល្អបំផុតដើម្បីឲ្យកូនៗជោគជ័យនាពេលអនាគត។ ការចិញ្ចឹមកូនឱ្យទទួលបានជោគជ័យមិនត្រឹមតែផ្តល់ឱ្យពួកគេនូវអាហារ ឬការអប់រំនៅក្នុងសាលាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឲ្យពួកគេឆ្លងកាត់បពិសោធន៍ដោយផ្ទាល់នៅពិភពខាងក្រៅដែលជួយឲ្យពួកគេរៀនពីបទពិសោធន៍ដ៏មានតម្លៃទាំងអស់នៅក្នុងជីវិត ដើម្បីឲ្យពួកគេមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ។ ដូច្នេះ ប្រព័ន្ធការពាររាងកាយរបស់ពួកគេត្រូវតែរឹងមាំ”។
តាមរយៈការស្រាវជ្រាវរយៈពេល 40ឆ្នាំលើអាហារូបត្ថម្ភក្នុងដំណាក់កាលដំបូងនៃជីវិត ជាមួយការចូលរួមយ៉ាងមោះមុត ពីក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកឯកទេសរបស់យើងជាង 500នាក់ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងតម្រូវការអាហារូបត្ថម្ភ របស់កុមារAptakid ថ្មីត្រូវបានផលិតឡើងជាពិសេសដើម្បីបំពេញតម្រូវការផ្នែកអាហារូបត្ថម្ភរបស់កូនអ្នក។
Aptakid មាន Synbiotic2 ផ្តាច់មុខតែមួយគត់ ដែលបានមកពីការផ្សំបញ្ចូលគ្នានៃ Prebiotics (scGOS/IcFOS 9:1)* និង Probiotic B. breve M-16V *ជួយឲ្យប្រពន្ធ័ការពាររាងកាយរឹងមាំ។បន្ថែមជាមួយ DHA** ជួយដល់ការអភិវឌ្ឍខួរក្បាល ព្រមទាំងសារធាតុសំខាន់ៗ***ជាច្រើន ទៀតសម្រាប់ទ្រទ្រង់ប្រពន្ធ័ប្រសាទឲ្យមានដំណើរការល្អ។
ផលិតផលនេះអាចរកបាននៅគ្រប់ហាងលក់ទឹកដោះគោម្សៅ នឹងសម្ភារៈទារក ហាងលក់សម្ភារៈទូទៅ និងបណ្តារផ្សារ ទំនើបនានាទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងអ្នកឯកទេសផលិតផលរបស់យើង ដោយឥតគិតថ្លៃ តាមរយៈ1800-212-160 ឬចូលទៅកាន់ គេហទំព័រ www.aptaclub.com.kh ទំព័រ facebook / IG: Aptaclub Cambodia
អំពី Danone Specialized Nutrition Cambodia (DSNC)
នៅ Danone Specialized Nutrition Cambodia(DSNC) យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាពដោយផ្នែកលើវិទ្យាសាស្រ្តនិងផ្តល់នូវអាហារូបត្ថម្ភសមស្របនៅពេលដ៏ត្រឹមត្រូវដល់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និងកុមារតូចៗ។
Danone Specialized Nutrition Cambodia (DSNC) គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន 130 ប្រទេស និងមានអាជីវកម្មធំៗចំនួន 3 ដូចជា ផលិតផល Dairy Specialized Nutrition និង Water. ផលិតផលលអាហារូបត្ថម្ភ និងទឹក។ តាមរយៈបេសកកម្ម និងការប្តេជ្ញាចិត្តទ្វេដងដើម្បីភាពជោគជ័យនៃអាជីវកម្ម និងវឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និងពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន 1០០,០០០នាក់ អតិថិជន ដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និងសហគមន៍ទាំងអស់។
1 Danone Calculation based in part on data reported by Nielsen through its Retail Index Service for Infant Milk Formula (Client defined) for 52 weeks period ending June 2019, for consolidation of 18 countries. Nielsen has no responsibility for the third-party data relating to Germany (Copy Right © 2018, The Nielsen Company)
2 Patented in EU
*សម្រាប់កុមារកុមារត្រឹមអាយុត្រឹមអាយុ6ឆ្នាំ
**ជាសារធាតុគ្រឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍខួរក្បាលនិងភ្នែក។ សម្រាប់កុមារត្រឹមអាយុ3ឆ្នាំ
***Vitamin B1, B2, B3, B6, B12, C និង Iodine
NOTE TO EDITOR
ក្រុមហ៊ុន Danone Specialized Nutrition Cambodia (DSNC) បេ្តជ្ញាក្នងការគោរពតាមអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារដោយរដ្ឋាភិបាល។
• គ្មានរូបភាពនៃផលិតផលដែលបានកំណត់ដោយច្បាប់ (ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយុ២៤ខែ) ឬរូបភាពទារកនិងកុមារអាយុក្រោម២៤ខែ
• គ្មានការផ្សព្វផ្សាយលើផលិតផលដែលបានកំណត់ដោយច្បាប់(ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយ២៤ខែ)នៅក្នុងគ្រប់រូបភាពទាំងអស់
• គ្មានរូបភាពដបបំបៅ ក្រាហ្វិចផ្សេងៗដែលជំរុញដល់ការប្រើប្រាស់ផលិតផលដែលបានកំណត់ (ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយុ២៤ខែ)
• គ្មានសារផ្សេងៗដែលបង្អាក់ម្តាយមិនឲ្យបំបៅកូនដោយទឹកដោះ
• គ្មានការប្រៀបធៀបផលិតផលរបស់យើង ទៅនឹងទឹកដោះម្តាយ
សម្រាប់ចម្ងល់ផ្សេងៗសូមទាក់ទងៈ
លោកស្រី ហុង ស្រីយក់កែម
ប្រធានផ្នែកទីផ្សារ
Danone Specialized Nutrition Cambodia
Tel: + 855 17333 071
Email: sreyukem.hong@danone.com
លោកស្រី គឹម កែវលក្ខិណា
នាយកផ្នែកប្រពន្ធ័ផ្សព្វផ្សាយ
Marketing Solutions Asia Ltd.
Tel: +855 12 453 060
Email: leakkhena@msacam.com
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។