អាហារូបត្ថម្ភសម្រាប់ជួយឲ្យប្រពន្ធ័ការពាររាងកាយមានសុខភាពល្អ
ការអភិវឌ្ឍប្រព័ន្ធការពាររាង្គកាយ ខួរក្បាល និងការរំលាយអាហារដែលហៅថាមេតាបូលីសគឺនៅក្នុងអំឡុងរយៈពេលដំបូងនៃជីវិត ដែលត្រូវបានចាត់ទុកថាជារយៈពេលដ៏សំខាន់នៃការអភិវឌ្ឍខួរក្បាលរបស់កូនៗប្រកបដោយសុខភាពល្អ។
អាហារូបត្ថម្ភនៅអំឡុងរយៈពេលដំបូង គឺមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកំណត់កត្តាសុខភាពកូន រយៈពេលយូរអង្វែង។ ក្នុងដំណាក់កាលនេះ មានកត្តាគួបផ្សំជាច្រើនផ្សេងទៀតជួយដល់ការលូតលាស់យ៉ាងឆាប់រហ័សនៃប្រព័ន្ធការពាររាងកាយ ។ ត្រូវចាំថា អនាគតសុខភាពកូន គឺក្នុងដៃអ្នក ដូច្នេះអ្នកម្តាយគ្រប់រួប គួរស្វែងយល់ និងសិក្សាឲ្យបានច្រើនពីវិធីថាតើអ្នកជួយកូនៗក្នុងការអភិវឌ្ឍប្រព័ន្ធការពាររាងកាយឲ្យបានរឹងមាំយ៉ាង ដូចម្តេច។ ប្រព័ន្ធការពាររាងកាយរបស់កូនៗក្រោយសម្រាលមកភ្លាម មិនទាន់ពេញលក្ខណៈនោះទេ ហើយមុននឹងប្រព័ន្ធការពាររាងកាយកូនៗអាចបំពេញមុខងារប្រកបដោយប្រសិទ្ធភាពដើម្បីប្រឆាំងជំងឺផ្សេងៗបាន ចាំបាច់ត្រូវធ្វើយ៉ាងណាឲ្យប្រព័ន្ធការពាររាងកាយរបស់ពួកគេអភិវឌ្ឍន៍ពេញលក្ខណៈ និងរឹងមាំល្អអំឡុងពេលឆ្នាំដំបូងក្រោយសម្រាល។ ឧទាហរណ៍ ការសម្រេចចិត្តយកវិធីសម្រាលកូនតាមធម្មជាតិ ឬវះកាត់ និងទទួលទានរបបអាហាក្នុងឆ្នាំដំបូង អាចជួយបង្កើតនូវប្រភេទពពួកបាក់តេរីដែលជួយការពាររាងកាយទារកក្នុងពេលសម្រាល។ ជាមួយគ្នានេះ ក្រៅពីមុខងាររំលាយអាហារ ក្រពះបានដើរតួជាភ្នាក់ចម្បងមួយ ក្នុងការកសាងប្រព័ន្ធការពាររាងកាយក្នុងរាងកាយកូនៗ។ តាមការផ្តល់ឲ្យកូនៗនូវរបបអាហារសុខភាពសម្រាប់កូនៗអំឡុងពេលឆ្នាំដំបូង មានន័យថា អ្នកគឺអាចជួយកូនៗកសាងប្រព័ន្ធការពាររាងកាយដ៏រឹងមាំមួយទៅថ្ងៃអនាគត។
១- តើអ្នកដឹងទេ?
តើអ្នកដឹងទេថា ហ្សែនរបស់យើង ទោះជាល្អខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែនៅតែមានឥទ្ធិពលតិចតួចប៉ុណ្ណោះទៅលើសុខភាពរយៈពេលវែងរបស់កូនយើង ខុសពីឥទ្ធិពលមកពីកត្តាខាងក្រៅ។ របបអាហារដំបូងបង្អស់ (រាប់ចាប់ពីម៉ាក់ចាប់ផ្តើមមានផ្ទៃពោះ រហូតដល់ វ័យ ២ឆ្នាំ) គឺជាកត្តាចម្បងសម្រាប់កសាងអនាគតកូនៗទៅថ្ងៃមុខមានសុខភាពល្អ។
២- អាហារបន្ថែមផ្សេងទៀត
ការបន្ថែមពពួកវីតាមីន និងសារធាតុចាំបាច់ផ្សេងទៀតទៅក្នុងអាហារ ក្រោយកូនៗឈានដល់វ័យ ៧ខែ គឺជារឿងចាំបាច់ប៉ាម៉ាក់ត្រូវធ្វើ ដើម្បីជួយឲ្យប្រព័ន្ធការពាររាងកាយរបស់កូនរីកចម្រើនបន្តិចម្តងៗ។ បន្លែ ផ្លែឈើ គឺជាពពួកអាហារចាំបាច់សម្រាប់ជួយឲ្យប្រព័ន្ធការពាររឹងមាំ ជាក់ស្តែងពពួកវីតាមីន C អាចជួយប្រយុទ្ធប្រឆាំងពីការឆ្លងមេរោគ ដោយវានឹងទៅរំញោចប្រព័ន្ធការពាររាងកាយ ដើម្បីការពារកោសិកាប្រព័ន្ធការពាររាង្គកាយឲ្យមានភាពរឹងមាំ។ ក្រៅពីនេះ វីតាមីន A ដែលមានក្នុងផ្លែការ៉ុត និងវីតាមីន E មានក្នុងគ្រាប់ធញ្ញជាតិ សុទ្ធតែអាចដើរតួរជាខែលការពារសុខភាពកូនបាន។
ជាតិដែក និងស័ង្កសី ជាតិសេលេស្យូម គឺជាសារធាតុសំខាន់ដើម្បីពង្រឹងប្រព័ន្ធការពារ រាង្គកាយរឹងមាំ។ តម្រូវការជាតិដែកក្នុងរាង្គកាយ គឺចាំបាច់ណាស់ ព្រោះនៅពេលរាង្គកាយខ្វះជាតិដែក នឹងធ្វើឲ្យធ្លាក់ចុះនូវពពួកកោសិកាឈាមស (lymphocytes) ដែលជាទម្រង់មួយនៃប្រព័ន្ធការពាររាង្គកាយ។ ហេតុផលនេះហើយ នៅក្នុងអាហារបន្ថែមសម្រាប់កូនតូច គួរតែមានជាតិដែក ដែលជាតិដែកសម្បូរជាងគេនៅក្នុងពពួកសាច់។ យ៉ាងណា ក្នុងពពួកបន្លែដូចជាដំឡូង ប្រូខូលី (ផ្កាខាត់ណាខៀវ) និងសណ្តែកគួរ ក៏មានជាតិដែកដូចគ្នា។
សារធាតុចិញ្ចឹម គឺសំខាន់បំផុតសម្រាប់ប្រព័ន្ធការពាររាង្គកាយកូនៗ
ស័ង្កសី មានតួនាទីជួយពង្រឹងប្រព័ន្ធការពាររាង្គកាយដូចគ្នា ដោយវាអាចជួយឲ្យស្បែកមានសុខភាពល្អ និងបង្កើតសារធាតុរំអិលមានលទ្ធភាពការពារប្រឆាំងនឹងភ្នាក់ងារបង្ករោគផ្សេងៗបាន។ លើសពីនេះ ជាតិសេលេស្យូម អាចជួយបង្កើនចំនួនអង្គបដិប្រាណ (ប្រភេទកោសិកាឈាមស ជួយប្រយុទ្ធនឹងមេរោគ)។ ជាតិស័ង្កសី អាចរកបានពីសាច់ ខណៈជាតិសេលេស្យូម សម្បូរនៅក្នុងបង្គា ត្រីសាឌីន ស៊ុតក្រហម សណ្តែកស្ងួត និងពពួកផ្សិត Porcini។
ដើម្បីសម្រួលដល់ការផ្តល់អាហារបន្ថែមដល់កូន អ្នកគួរតែឲ្យកូនសាកល្បងអាហារថ្មីអំឡុងពេលមួយសប្តាហ៍សិន មុននឹងប្តូរទៅអាហារណាផ្សេងទៀត ដើម្បីប្រាកដថា កូនៗអាចទទួលយកអាហារថ្មីនេះ ដែលជាសារធាតុចិញ្ចឹមថ្មី និងប្រូតេអ៊ីនគ្រប់គ្រាន់។ ឧទាហរណ៍ នៅសប្តាហ៍ដំបូង អ្នកអាចសាកបន្ថែមការ៉ុតក្នុងអាហារកូនៗ ក្រោយមកចាំបន្ថែមដំឡូងបារាំង។ សាច់ក៏អាចលាយក្នុងអាហារនៅពេលក្រោយបាន។
ពពួកមីក្រុប នឹងបញ្ចេញសកម្មភាពនៅក្នុងក្រពះពោះវៀន ហើយបង្កើនកម្រិតនៅពេលដែលមានការំញោចប្រព័ន្ធការពាររាង្គកាយ ស្របពេលយើងចាប់ផ្តើមបន្ថែមបរិមាណអាហារឲ្យកូនទៅតាមវ័យ។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។