What happens if you had a last minute c-section?

What happens if you had a last minute c-section?
ដល់ថ្ងៃសម្រាលទើបសម្រេចចិត្តថាវះកាត់វិញ អាចមានបញ្ហាអីឬអត់?

ចំពោះម៉ាក់និងកូន

ម៉ាក់មួយចំនួនដឹងហើយឮហើយពីការសម្រាលដោយវះកាត់ ប៉ុន្តែមិនចង់សម្រាលបែបនេះទេ ក្រោយការស្វែងយល់ដឹងពីគុណវិបត្តិរបស់វា ឬនឹកដល់មុខកាំបិតមានអារម្មណ៍ភ័យខ្លាចជាដើម ប៉ុន្តែចៃដន្យអី ដល់ថ្ងៃសម្រាលទៅហើយទើបបង្ខំចិត្តប្ដូរការសម្រេចចិត្តតាំងពីដើមទី ពីការសម្រាលដោយធម្មជាតិ ទៅវះកាត់វិញ។ ចង់មិនចង់ការមិនបានត្រៀមចិត្តត្រៀមកាយចាក់ថ្នាំស្ពឹក ឬថ្នាំសណ្ដំឲ្យកាំបិតពេទ្យវះយកកូនពីក្នុងពោះនេះ ម៉ាក់អាចតក់ស្លុត ឬមានក្ដីបារម្ភផងខ្លាចផងក៏ថាបាន ទោះជាវាចំណាយពេលឆាប់រហ័សជាងក៏ដោយ។

ហេតុអ្វីចាំបាច់សម្រាលដោយវះកាត់?

ក្នុងករណីដែលគ្រូពេទ្យវាយតម្លៃចុងក្រោយថា មានកត្តាមួយចំនួនមិនគួរប្រថុយប្រថានឲ្យអ្នកនិងកូនក្នុងពោះមានគ្រោះថ្នាក់ លោកគ្រូពេទ្យនឹងផ្ដល់យោបល់ឲ្យវះកាត់សម្រាលជំនួសវិញ។ ហេតុផលទាំងនោះមានដូចជា៖ - សុកពាំងមាត់ស្បូន - ម៉ាក់មានកូនភ្លោះ កូន៣ ឬលើសនេះ - ទំហំទារកធំពេក ហើយឆ្អឹងអាងត្រគាកម៉ាក់តូច -ម៉ាក់មានជំងឺលើសសម្ពាធឈាមឬជំងឺប្រចាំកាយផ្សេងៗ - សុខភាពកូនក្នុងផ្ទៃខ្សោយ ដែលទាមទារការសម្រាលលឿនដើម្បីសង្គ្រោះ - កូនបញ្ច្រាសមិនបង្វិលក្បាលចុះក្រោម - ទងសុកព្រលាត់ ដែលអាចបញ្ជូនខ្យល់អុកស៊ីសែនមិនគ្រប់គ្រាន់ហើយអាចបង្កជាគ្រោះថ្នាក់ - ម៉ាក់មានជំងឺរើមនៅប្រដាប់ភេទ ដែលអាចឆ្លងទៅកូនតាមរយៈផ្លូវបន្តពូជម្តាយ

អំឡុងពេលវះកាត់សម្រាល អាចមានបញ្ហាអីខ្លះ?

ក្រុមគ្រូពេទ្យអាចមានបច្ចេកទេសខុសៗគ្នាជាក់ស្ដែងទៅតាមមន្ទីរពេទ្យនីមួយៗ។ ប៉ុន្តែចំណុចជាទូទៅអាចមាននោះគឺ៖ - ពេទ្យនឹងផ្ដល់ថ្នាំប្រឆាំងអាសុីដដើម្បីកុំឲ្យក្រពះបញ្ចេញអាសុីដច្រើន ហើយថ្នាំផ្សះប្រឆាំងមេរោគ - ពេទ្យនឹងបញ្ចូលសេរ៉ូមដោយប្រើម៉ាសុីនដើម្បីតាមដានកម្រិតជាតិទឹក ហើយក៏អាចផ្ដល់ថ្នាំបំបាត់ឈឺចាប់ថែមបើចាំបាច់ - គ្រូពេទ្យនឹងប្រើថ្នាំស្ពឹកចាក់ឆ្អឹងខ្នង ហើយដាក់សុងដើម្បីបញ្ចេញទឹកនោម - កញ្ចក់អេក្រង់មួយផ្ទាំងនឹងតម្លើងទៅក្នុងក្រពះ ដើម្បីវះកាត់ ដូច្នេះអ្នកមិនអាចមើលឃើញសកម្មភាពពេទ្យពេលកំពុងវះកាត់ទេ - គ្រូពេទ្យអាចកោររោមលើថ្ងាស់ដើម្បីសម្អាតបរិវេណដែលត្រូវវះកាត់ - ដល់នាទីកំណត់ពេលថ្នាំស្ពឹកចាប់ផ្ដើមដំណើរការម៉ាក់លែងដឹងឈឺហើយ គ្រូពេទ្យចាប់ផ្ដើមវះកាត់យកកូនតែម្ដង វះកាត់សម្រាលលឿនទេ ម៉ាក់កំពុងរងសម្ពាធពីថ្នាំស្ពឹក ខណៈក្រុមគ្រូពេទ្យកំពុងញាប់ដៃសម្រាលឲ្យម៉ាក់។ អំឡុងនេះ ម៉ាក់អាចមានអារម្មណ៍ថារងសម្ពាធបន្តិច និងអារម្មណ៍ដឹងថា ពេទ្យកំពុងចាប់ទាញយកកូនចេញពីពោះ។ ករណីខ្លះអ្នកត្រូវការចាក់ថ្នាំសន្លប់ ឬសង្គ្រោះបន្ទាន់ ប៉ុន្តែត្រូវចាំថាប៉ាៗនឹងនៅក្នុងបន្ទប់វះកាត់ជាមួយម៉ាក់តាំងពីដំបូងរហូតដល់វះកាត់ចប់សព្វគ្រប់។ ជម្រើសសម្រាលដោយវះកាត់នេះ ស៊ីពេលមិនយូរប៉ុន្មានទេ។ លឿនណាស់ អត់ទាំងមានពេលបារម្ភ ព្រួយភ័យអីច្រើននផង។ មិនបានប៉ុន្មានផង កូនជាទីស្រឡាញ់ ដល់ដៃ កើយទ្រូងម៉ាក់បាត់ ពេលគ្រូពេទ្យវះកាត់ហើយ។

ទារកក្រោយវះកាត់ដោយជោគជ័យហើយ កូនខ្ញុំម៉េចដែរ?

ករណីវះកាត់សម្រាលកូនតែ១ គ្រូពេទ្យអាចប្រើពេលប្រមាណ ៤០ ទៅ ៦០នាទី។ គ្រូពេទ្យនឹងសម្អាតនិងដេរផ្ជិតស្បូននិងពោះដែលវះកាត់យកកូននិងសុករួចរាល់។ ចប់ពីនេះ គ្រូពេទ្យនឹងបញ្ជូនអ្នកចេញពីបន្ទប់សម្រាល ទៅបន្ទប់សម្រាកដើម្បីរង់ចាំដល់អស់ជាតិថ្នាំស្ពឹកពីខ្លួន។ គ្រូពេទ្យនឹងបន្តតាមដានចង្វាក់បេះដូងនិងសម្ពាធឈាមដោយយកចិត្តទុកដាក់។ ករណីម៉ាក់ត្រូវបំបៅដោះកូនដែលទើបសម្រាលនេះ ម៉ាក់នឹងត្រូវការជំនួយពីសមាជិកគ្រួសារ ប្ដី ឬគ្រូពេទ្យដើម្បីលើកអាអូនមកម៉ឹម ដើម្បីកុំឲ្យប៉ះពាល់មុខរបួសទើបវះម៉ាក់។

ការជាសះស្បើយពីមុខរបួសក្រោយសម្រាលដោយវះកាត់

ជាទូទៅ វះកាត់សម្រាលហើយម៉ាក់អាចដឹងខ្លួនវិញ ប្រមាណ ២៤ម៉ោងក្រោយ ហើយចន្លោះ៣-៤ក្រោយ អាចចេញពីពេទ្យទៅផ្ទះបាន។ ដោយឡែកចំពោះមុខរបួសក្រោយវះ អាចប្រើពេល ប្រមាណ ៦សប្ដាហ៍ទម្រាំជាសះ ដូច្នេះម៉ាក់អាចមានពេលវេលាសម្រាកគ្រប់គ្រាន់និងមានពេលថែទាំកូនក្រោយការសម្រាលដោយជោគជ័យ។

ជម្រើសសម្រាលកូនបន្តបន្ទាប់

បើម៉ាក់ទើបមានកូនដំបូងហើយពេលនេះម៉ាក់ជ្រើសរើសជម្រើសសម្រាលដោយវះកាត់ កូនបន្ទាប់មិនមែនមានន័យថាម៉ាក់ទាមទារដាច់ខាតត្រូវតែវះម្ដងទៀតទេពេលសម្រាលកូនលើកក្រោយ។ ប្រមាណ ៧៥% នៃម៉ាក់ដែលផ្ដល់កំណើតដល់កូនទី២ ផ្លាស់ប្ដូរទៅសម្រាលបែបធម្មជាតិវិញដោយជោគជ័យ មិនមានបញ្ហាអ្វីឡើយ។
ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?
ប្រធានបទពាក់ព័ន្ធ
me can biet ve sinh mo

សម្រាលតាមធម្មជាតិ និងវះកាត់ ខុសគ្នាយ៉ាងម៉េច ហើយមួយណាល្អជាង?

សូមអបអរម៉ាក់! ប្រហែលជាដល់ពេលអន្ទះសារចង់ឃើញមុខកូនមែនទែនហើយ ព្រោះដល់ពេលដែលត្រូវស្វែងយល់ និងសម្រេចចិត្តផ្ដល់កំណើតអាអូន ដើម្បីក្លាយជាម៉ាក់ពេញលេញបន្ទាប់ពីពពោះអស់ច្រើនខែមក។ ម៉ាក់មួយចំនួនបារម្ភណាស់ ភ័យណាស់ តែកុំបារម្ភពេកអី ព្រោះខាងក្រោមនេះ យើងនឹងបកស្រាយលម្អិតរាល់ចម្ងល់ រាល់ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើនដែលបង្កក្ដីកង្វល់និងអារម្មណ៍ភិតភ័យដល់ម៉ាក់មួយចំនួន ពីជម្រើសនៃការសម្រាល។ ម៉ាក់សឹងគ្រប់រូប ជាពិសេសកូនដំបូងមានចម្ងល់ដូចគ្នាថា តើខ្ញុំគួរសម្រាលដោយវះកាត់ ឬតាមធម្មជាតិ? មួយណាល្អជាង ហើយគុណសម្បត្តិនិងគុណវិបត្តិរបស់ជម្រើសទាំង ២មានអីខ្លះជាដើម។

me can biet ve sinh mo

លម្អិតពីការសម្រាលដោយវះកាត់ ទាំងគុណសម្បត្តិនិងផលវិបាក

មធ្យោបាយសម្រាលកូនដោយការវះកាត់ជាដំណើរការវះកាត់បរិវេណពោះម៉ាក់និងស្បូនដើម្បីយកទារកក្នុងផ្ទៃនិងសុកចេញមកក្រៅ ជំនួសឲ្យការសម្រាលបែបធម្មជាតិ។ អាចនិយាយបានថាស្ត្រីមួយចំនួនជ្រើសរើសវិធីសម្រាលបែបទំនើបនេះដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់មួយចំនួនទោះជាស្ថានភាពរាងកាយ និងសុខភាពគាត់គ្រប់គ្រាន់អាចសម្រាលដោយធម្មជាតិក៏ដោយ ប៉ុន្តែករណីខ្លះទៀតម៉ាក់ដែលមានស្ថានភាពមិនល្អគ្រប់គ្រាន់ដែលគ្រូពេទ្យបញ្ជាក់ថាត្រូវតែវះកាត់ជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងពោះ។ បញ្ជាក់ម្ដងទៀត ការសម្រាលដោយវះកាត់ក្នុងស្ថានភាពខ្លះជាភាពចាំបាច់ ហើយការសម្រេចចិត្តជួនកាលមិនស្ថិតលើម៉ាក់ជាអ្នកអារកាត់ទេ។

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។