មូលហេតុទូរទៅដែលធ្វើឲ្យកូនយំ
ពេលកូនយំខ្លាំងលួងមិនបាត់ម្តងៗ អ្នកច្បាស់ជាមានអារម្មណ៍ស្ត្រេសខ្លាំងហើយមែនទេ?
តើអ្នកបានព្យាយាមគ្រប់មធ្យោបាយ និងអស់ពីលទ្ធភាព ដើម្បីលួងកូនតូចរបស់អ្នកឱ្យបាត់យំហើយមែនទេ? នេះជារឿងសាមញ្ញដែលអ្នកស្រេ្តស នៅពេលកូនយំ សូមកុំបារម្ភពេកអី។ ខាងក្រោមជាហេតុផលទូទៅទាំង ៧ ដែលធ្វើឱ្យកូនតូចយំ និងគន្លឹះខ្លះៗក្នុងការដោះស្រាយស្ថានភាពនីមួយៗ ឬអ្នកអាចនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
១- ពេលកូនឃ្លាន ឬស្រេកទឹក
អាហារ និងទឹក គឺជាតម្រូវការដ៏សំខាន់សម្រាប់ទ្រទ្រង់រាងកាយរបស់កូនអ្នក កូនតូចក៏ដូចគ្នាដែរ! មូលហេតុមួយនាំឲ្យពួកគេយំ ដោយសារចង់ប្រាប់អ្នកថា "កូនឃ្លានហើយ"។ នៅពេលកូនទើបមានអាយុ ៣ខែ ក្រពះរបស់ពួកគេមានទំហំតូច គឺអាចប៉ុនទំហំផ្លែក្រូច ជាមូលហេតុកូនត្រូវការបៅញឹកញាប់បន្តិច។
មួយវិញទៀត ដោយសារអាកាសធាតុស្រុកយើងអាចនឹងក្តៅបន្តិច ហេតុនេះឲ្យកូនញ៉ាំទឹកឲ្យបានញឹកញាប់ ក៏អាចជួយបន្ថយកម្តៅ ធ្វើឲ្យកូនមានអារម្មណ៍ល្អបានដែរ។
២- កូនឈឺ ឬចុកពោះ
អាការៈចុកពោះអាចសម្គាល់បានយ៉ាងដូចម្តេច? អាការៈចុកពោះអាចសម្គាល់បាន នៅពេលកូនយំយូរខុសពីធម្មតា អាចយំច្រើនម៉ោងរៀងរាល់ថ្ងៃ អស់រយៈពេលច្រើនសប្តាហ៍ ទោះបីមិនឃ្លាន មិនស្រេកទឹកក៏ដោយ។ ខ្យល់ ឬការបៅទឹកដោះគោលឿនពេក អាចធ្វើឲ្យកូនតូចមានអាការៈចុកពោះបាន ប៉ុន្តែគ្រូពេទ្យ ក៏មិនទាន់ច្បាស់ពីមូលហេតុចម្បង ដែលនាំឲ្យទារកឧស្សាហ៍ចុកពោះបែបនេះដែរ ដូច្នេះអាការៈនេះនៅតែមាន។
បើកូនមានអាការៈបែបនេះ ម៉ាក់ត្រូវនាំទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យមើលថាបណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដ។ ជាមួយគ្នានេះដែរ អ្នកអាចសាកល្បងវិធីសាស្រ្តខាងក្រោមនេះ ដើម្បីជួយឲ្យកូនៗបាត់យំបាន៖
- ចាក់តន្ត្រីពិរោះៗឲ្យកូនស្តាប់
- អាចស្វែងរកបទចំរៀងសម្រាប់ក្មេងបាន ដែលមានខាងក្រោមនេះ៖
- The World's Most Relaxing Baby Music
- Keep a steady rhythm!
- អាចដាក់ស្អំខ្នើយទឹកក្តៅឧណ្ហៗលើពោះកូន ព្រោះកម្តៅដែលដាក់ស្អំ អាចផ្តល់ភាពធូរស្រាលបាន។
៣- អាការៈឈឺពោះ បណ្តាលមកពីខ្យល់ក្នុងពោះ
ពេលខ្លះ ខ្យល់អាចនៅក្នុងពោះរបស់កូនដែលមិនអាចបញ្ចេញមកក្រៅដោយខ្លួនឯងបានទេ ដោយសារតែអំឡុងពេលនេះ ក្រពះពោះវៀនពួកគេ ស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយ។ កូនតូចរបស់អ្នកជាសមាជិកថ្មី ហើយក៏ថ្មីសម្រាប់ចាប់ផ្តើមញ៉ាំទឹកដោះគោ ឯក្រពះពោះវៀនរបស់គេក៏នៅមានភាពទន់ខ្សោយដូចគ្នា។ យ៉ាងណា អ្នកមិនចាំបាច់បារម្ភច្រើនទេ ព្រោះអាការៈខ្យល់ក្នុងពោះ គឺជារឿងធម្មតាទៅហើយសម្រាប់ទារកមានអាយុពី ០ ទៅ ៣ខែ។
អ្នកអាចព្យាយ៉ាមធ្វើយ៉ាងណាឲ្យកូនភើ បើសិនជាឃើញថា ពួកគេមិនស្រួលក្នុងពោះ ក្រោយបៅរួច។ ការម៉ាស្សាពោះកូនៗថ្នមៗ រៀងរាល់ថ្ងៃ ដោយប្រើបាតដៃក្តៅឧណ្ហៗរបស់អ្នក គឺអាចជួយបានច្រើន។
៤- ឆ្លងមេរោគក្នុងបំពង់ក
បញ្ហាកូនៗឈឺបំពង់កដោយសារឆ្លងមេរោគ (តាមរយៈមេរោគដែលមានលើដៃ ជើង និងមាត់) ឬឆ្លងតាមរយៈបាក់តេរី ដែលអាចបង្កឲ្យមានបញ្ហារលាកបំពង់ក និងធ្វើឲ្យកូនមានអារម្មណ៍មិនស្រួលក្នុងខ្លួន។ ក្នុងករណីខ្លះ មេរោគ ឬបាក់តេរីក្នុងបំពង់ក អាចបណ្តាលឲ្យកូនតូចមានអាការៈគ្រុនក្តៅខ្លួនបាន។
៥- កូនៗចាប់ផ្តើមដុះធ្មេញ
ករណីកូនៗចាប់ផ្តើមដុះធ្មេញ ក៏អាចធ្វើឲ្យពួកគេមានអារម្មណ៍មិនស្រណុកសុខស្រួល ពេលខ្លះក៏អាចធ្វើឲ្យក្តៅខ្លួនបានដូចគ្នា។ ការចាប់ផ្តើមលូតលាស់ធ្មេញលើកដំបូង អាចនឹងធ្វើឲ្យអូនៗមានអារម្មណ៍ប្លែក ព្រោះមានអ្វីម្យ៉ាងរឹង ដុះចេញពីអញ្ចាញ។ អំឡុងពេលកូនដុះធ្មេញ អាចចាប់ផ្តើមពីពួកគេមានអាយុ ៣ខែឡើង ហើយនឹងបន្តដុះរហូតដល់អាយុ ៣ឆ្នាំ។
ដើម្បជួយឲ្យកូនបន្ថយអារម្មណ៍ឈឺចាប់នៅដំណាក់កាលនេះ អ្នកអាចសាកល្បងវិធីសាស្ត្រដូចខាងក្រោម៖
- ដាក់ជែលសម្រាប់ទារកពេលដុះធ្មេញ លើអញ្ចាញ
- អនុញ្ញាតឲ្យកូនលេងជាមួយជ័រសម្រាប់ខាំលេង ឬអាចប្រើកន្សែងស្អាត និងត្រជាក់ជូតលើអញ្ចេញ
- នាំទៅជួបពេទ្យ ដើម្បីទទួលបានវិធីល្អៗផ្សេងទៀត ដែលអាចជួយកូនៗបាត់ឈឺចាប់ពេលដុះធ្មេញបាន។
ក្នុងករណីវិធីសាស្ត្រខាងលើមិនមានប្រសិទ្ធភាពទេ អ្នកអាចនាំទៅជួបពេទ្យធ្មេញពិនិត្យមើលបាន។
៦-ពេលអាកាសធាតុក្តៅ
សម្រាប់ប្រទេសដែលមានធាតុអាកាសក្តៅស្រាប់បែបនេះ បូកជាមួយនឹងបម្រែបម្រួលអាកាសធាតុទៀតនោះ គឺវាអាចប៉ះពាល់យ៉ាងខ្លាំងដល់ទារក។ បើសិនជាអាកាសធាតុ ក្តៅពេក ឬ ត្រជាក់ពេក អាចនឹងធ្វើឲ្យកូនអ្នកយំដូចគ្នា ជាសញ្ញាឲ្យដឹងថា ពួកគេកំពុងមានអារម្មណ៍មិនស្រណុក។ ពេលសីតុណ្ហភាពត្រជាក់ពេក ត្រូវបិទម៉ាស៊ីនត្រជាក់ ឬនាំទៅកន្លែងណាមានខ្យល់បរិសុទ្ធ។
អំឡុងពេលរដូវក្តៅ ម៉ាក់ ក៏អាចនាំកូនៗទៅមជ្ឈមណ្ឌលហែលទឹកសម្រាប់កុមារ ព្រោះសីតុណ្ហភាពនៅទីនោះ គឺសមរម្យ ។ អាងហែលទឹកសម្រាប់កូន ក៏មានលាយសារធាតុអំបិលក្លរីន ជួយឲ្យមានសុខភាពល្អបាន។
៧- ខ្លួនកូនៗកខ្វក់ ឬស្អិត
ទាំងមនុស្សពេញវ័យ ទាំងកូនក្មេង តែងតែមានអារម្មណ៍មិនស្រួលក្នុងខ្លួន នៅពេលដែលបែកញើសស្អុះស្អាប់ ឬខ្លួនកខ្វក់នោះ។
ករណីនេះ ម៉ាក់អាចយកកូនទៅងូតទឹក និងផ្លាស់ខោទឹកនោមចេញ។ ព្យាយាមធ្វើយ៉ាងណាឲ្យស្បែកកូនស្ងួត និងមានអនាម័យល្អគ្រប់ពេលវេលា។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។